បើទោះជាកាលពីពេលថ្មីៗ គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានបញ្ជាក់ថា Bale បានត្រលប់មកធ្វើការហ្វឹកហាត់ជាមួយក្រុមវិញក៏ដោយ ខ្សែប្រយុទ្ធរូបនេះនៅតែមិនអាចត្រលប់មកជួយក្រុម ក្នុងការប្រកួត Champions League ជាមួយអតីតក្លឹបខ្លួន Tottenhem Hotspurs។
អវត្តមាននេះមានន័យថា Bale បានខកខានជាថ្មីក្នុងការលេងប៉ះជាមួយក្លឹប Spurs ដែលជាក្លឹបចាស់ខ្លួន បន្ទាប់ពីខកខានម្ដងរួចហើយកាលពី ២សប្ដាហ៍មុន ដោយសារបញ្ហារបួសសាច់ដុំកំភួនជើង។
ក្រៅពី Bale ក៏មានកីឡាករមួយចំនួនទៀតដែលនឹងមិនបានចូលលេងក្នុងការប្រកួតនេះដែរ មានដូចជា អ្នកចាំទី Keylor Navas ខ្សែការពារRaphael Varane និងខ្សែបម្រើ Mateo Kovacic។ ចំណែកឯ ខ្សែបម្រើ Isco វិញមានឈ្មោះក្នុងបញ្ជីមួយនេះ បើទោះជារងរបួសកាលពីការប្រកួតថ្ងៃអាទិត្យ ហើយមិនបានហាក់ជាមួយក្រុមកាលពីថ្ងៃចន្ទនេះក៏ដោយ៕
Keylor Navas
Raphael Varane
Mateo Kovacic
Isco
Post a Comment