តាមគម្រោង គេនឹងរៀបចំលេងចំនួន១៨ថ្ងៃ ចែកចេញជា៣ពូល ក្នុងមួយពូលមាន៨ក្រុម ដោយក្លឹបទាំងនោះត្រូវចម្រាញ់ចេញពីទ្វីបទាំង៥។ គិតក្នុងពេលបច្ចុប្បន្ន ក្រុមដែលអាចឡើងមកលេងនៅព្រឹត្តិការណ៍នេះបានសុទ្ធសឹងតែជាម្ចាស់ពានតាមសហព័ន្ធប្រចាំតំបន់នីមួយៗ។ ការដែលលោក Grindel ចង់ឲ្យមានការរៀបចំបែបនេះ ព្រោះចង់ឲ្យកីឡាករមានពេលសម្រាកខ្លះ។
តាមការបែកចែក នៅតំបន់អឺរ៉ុបគេនឹងឲ្យ១២ក្រុម អាមេរិកខាងត្បូង៥ក្រុម អាហ្វ្រិក២ក្រុម អាស៊ី២ក្រុម និង២ក្រុមទៀតមកពីតំបន់អាមេរិកខាងជើង។ នេះបើយើងតាមសារព័ត៌មាន El Mundo Deportivo។ យ៉ាងណាក្ដី FIFA មិនទាន់ឆ្លើយតបនឹងសំណើនេះទេ កំពុងស្ថិតក្នុងការពិចារណា៕
Post a Comment