តម្រូវការលើស្មាតហ្វូនលំដាប់មធ្យម និងលំដាប់កំពូល មានការកើនឡើងជាលំដាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅទីផ្សារប្រទេសឥណ្ឌា។ ស្របពេលដែលប្រទេសឥណ្ឌាកំពុងនាំមុនសហរដ្ឋអាមេរិកលើទីផ្សារស្មាតហ្វូន មានរឿងរ៉ាវគួរចាប់មួយចំនួនដែលអ្នកគួរដឹង ៖
ដូចបានឃើញតាមរយៈរូបភាពខាងលើ ទីផ្សារស្មាតហ្វូនឥណ្ឌា កាន់កាប់ដោយក្រុមហ៊ុនទូរសព្ទចំនួន ៥ ចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៧ នេះ។ អ្វីគួរចាប់អារម្មណ៍គឺ Samsung និង Xiaomi ក្ដោបក្ដាប់ស្ទើរតែពាក់កណ្ដាលនៃចំនួនលក់ស្មាតហ្វូនសរុបនៅត្រីមាសទីបី ឆ្នាំនេះ។ លើសពីនេះទៀតល្បឿននៃកំណើនរបស់ក្រុមហ៊ុនទាំងនេះក៏កើនឡើងលឿនណាស់ដែរ។ ជាក់ស្ដែងចំនួនលក់របស់ក្រុមហ៊ុន Xiaomi មានការកើនឡើងដល់ ២៩០% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។
Rushabh Doshi អ្នកវិភាគរបស់ Canalys លើកឡើងថា Xiaomi កើនឡើងខ្លាំងមែនពិត ប៉ុន្តែក្រុមហ៊ុននេះផ្ដោតសំខាន់តែនៅលើស្មាតហ្វូនលំដាប់ទាបប៉ុណ្ណោះ ដោយជួបបញ្ហាលំបាកលើការលក់ស្មាតហ្វូនលំដាប់មធ្យម។ ដោយឡែក Samsung, Oppo និង Vivo ហាក់ខ្លាំងលើការលក់ស្មាតហ្វូនលំដាប់មធ្យម៕
Post a Comment