កីឡាករ ផល សោភ័ណ្ឌ
តាមការបង្ហាញឲ្យដឹងពីអ្នករៀបចំកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះកីឡាករជើងខ្លាំងសម្បូរស្នៀតប្រយុទ្ធ ផល សោភ័ណ្ឌ នឹងត្រូវប្រកួតសងសឹកជាមួយអ្នកប្រដាល់ពូកែលេងជង្គង់របស់ថៃ ឈោក ឆៃ(Chhor kchai)សារជាថ្មី។ ការប៉ះគ្នាលើកនេះច្បាស់ជាល្អមើលជាមិនខាន ព្រោះអ្នកទាំងពីសុទ្ធតែជាជើងខ្លាំងដូចគ្នា ត្រូវការជ័យជម្នះរៀងៗខ្លួន ជាពិសេស ផល សោភ័ណ្ឌ តែម្ដងព្រោះធ្លាប់ចាញ់ម្ដងហើយ។
កីឡាករ ឈោក ឆៃ
ផល សោភ័ណ្ឌ អាចនឹងយកជ័យជម្នះពីកីឡាករថៃខាងលើនេះបានមកវិញ ព្រោះគេមានសមត្ថភាពប្រកួតរីកចម្រើនខ្លាំងមួយរយៈចុងក្រោយនេះ ណាមួយកាយសម្បទារហ័សរហួនជាងមុនទៅទៀតក្រោយហ្វឹកហាត់ប្រដាល់សកលអំឡុងស៊ីហ្គេមកន្លងទៅនេះ។ ចំណុចដែលអ្នកប្រដាល់កម្ពុជាមានសង្ឃឹមឈ្នះទៀតនោះ គឺធ្លាប់ដឹងស្នៀត ឈោក ឆៃ ម្ដងហើយ ដូច្នេះអាចថាបំបែកក្បាច់ជង្គង់របស់កីឡាករថៃខាងលើបាន។ ផល សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឆ្លាតម្នាក់នៅពេលប្រកួត និងមិនចេះតែវ៉ៃចេញនោះទេ ប៉ុន្មានប្រកួតចុងក្រោយនេះឈ្នះរហូតហើយទើបយកប្រាក់រង្វាន់ម៉ារ៉ាតុងរបស់ CNC ថ្មីៗ ស្របពេលកីឡាករថៃ ឈោក ឆៃ ហាក់រៀងធ្លាក់ស៊ុហ្វបន្តិចហើយ ប្រកួតក៏មិនជាសូវល្អដូចមុនឡើយ។
ឈោក ឆៃ ពេលប៉ះ ឡៅ ចន្រ្ទា
ផល សោភ័ណ្ឌ ពេលឈ្នះម៉ារ៉ាតុង
គូរំលឹកថា កីឡាករ ផល សោភ័ណ្ឌ ធ្លាប់ចាញ់ជើងខ្លាំង ឈោក ឆៃ ម្ដងរួចមកហើយអំឡុងឆ្នាំ២០១៥ នាកម្មវិធីដណ្ដើមខ្សែក្រវាត់របស់ CNC ឥលូវពួកគេនឹងត្រូវប៉ះគ្នាម្ដងទៀតនៅសង្វៀនបាយ័នបឹងស្នោ ថ្ងៃអាទិត្យ ទី២២ ខែតុលា ២០១៧ នេះ ចាប់ពីម៉ោង ៤ល្ងាចតទៅ៕អានបន្ត:
BarCamp ស្អែកនេះ មានប្រធានបទជាង ៨០ និងមានវាគ្មិនមកពីគ្រប់ទិសទី!
ក្រោយម្ចាស់ក្លឹបប្រកាសលក់ ក្លឹបNewcastle កំពុងក្លាយជាទំនិញល្អ
Post a Comment