លោក ជី សុផាត អ្នករៀបចំព្រឹត្តិការណ៍បាខែមអាស៊ាន បានឲ្យដឹងថា ឆ្នាំនេះមានវាគ្មិនល្បីៗ អ្នកជំនាញ រួមនឹងប្រធានជាង ៨០ ប្រភេទខុសៗគ្នា។ អ្នកចូលរួមអាចទៅចូលរួមដោយមិនគិតថ្លៃ និងស្ដាប់អ្នកជំនាញតាមប្រធានបទដែលចង់ដឹង ដែលបានរៀបចំរួចជាស្រេច។
ក្រុមអ្នកស្ម័គ្រចិត្តកម្មវិធីបាខែមអាស៊ាន
របៀបស្វែងរកប្រធានបទ
ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុង ១០ បន្ទប់ផ្សេងគ្នា ប្រធានបទនីមួយៗមានរយៈពេល ១ម៉ោង។ អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ។
ដើម្បីស្វែងរកព័ត៌មានប្រធានបទ អ្នកចូលរួមអាចមើលនៅលើផ្ទាំង តារាងប្រធានបទ ដែលអ្នករៀបចំកម្មវិធីបានបិត ក្នុងបរិវេណកម្មវិធី ឬអាចចូលទៅវេបសាយ បារខែមអាស៊ាន ដើម្បីមើលប្រធានបទទាំងអស់ ឬ ចុចនៅទីនេះ barcamp.asia
#ទីកន្លែង និង កាលបរិច្ឆេទ៖
- កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍-អាទិត្យ ទី ២១-២២ ខែតុលា ឆ្នាំ២០១៧
- ពេលវេលា៖ ម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច
- ទីកន្លែងកម្មវិធី៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)
- អ៊ីម៉ែល៖ info@barcampcambodia.org
- ចូលរួមដោយសេរីឥតគិតថ្លៃ
- ទំនាក់ទំនងលេខទូរសព្ទ ៖ អ្នកដឹកនាំព្រឹត្តិការណ៍លោក បេ ចន្ត្រា៖ 012 316 781 / 093 316 781 ទំនាក់ទំនងទូទៅ ជី សុផាត៖ 077 590 555 / 010 307 575 | ឆាលី សំសុក្រឹត្យ៖ 017 991 994
កម្មវិធីនេះបានប្រមូលផ្ដុំទៅដោយបុគ្គលដែល មានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្សនិស្សិត នៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន មកធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ៕
ខាងក្រោមជាវាគ្មិន និងប្រធានបទដែលត្រូវធ្វើបទបង្ហាញនៅស្អែកនេះ(នៅមានថែមទៀត)៖
អានបន្ត:
Post a Comment