ចាប់តាំងពីខែកុម្ភៈមក ស្រ្តីម្នាក់ដែលត្រូវបានគេសន្មតថាជាភ្នាក់ងារសម្ងាត់ តាមការពារខ្លួនជំទាវទី១អាមេរិកនោះ តែងត្រូវគេប្រទះឃើញ នៅក្នុងរូបថតរបស់ លោក ដូណាល់ ត្រាំ និងលោកស្រី Melania Trump ជាញឹកញយ។ សំលៀកបំពាក់របស់នាង គឺច្បាស់ណាស់ជាភ្នាក់ងារសម្ងាត់ ដោយនាងតែស្លៀកឈុតខោអាវពណ៌ខៀវងងឹត ឬខ្មៅ និងស្បែកជើងកែងរាងចោទបន្តិច។
យ៉ាងណាមិញ ដោយសារតែលោកស្រី Melania និងភ្នាក់ងារសម្ងាត់នោះមានមុខមាត់ដូចគ្នា បានធ្វើឲ្យមនុស្សជាច្រើន ធ្វើការសន្និដ្ឋានថា លោកស្រីប្រហែលជាមានបំណងអ្វីមួយ ឬការធ្វើបែបនេះ អាចឲ្យលោកស្រីងាយស្រួលគេចចេញពីគ្រោះថ្នាក់ នៅពេលកើតមានរឿងហេតុអ្វីមួយក៏ថាបាន៕
Post a Comment