អ្នកចូលចិត្តលេងម៉ូដ Outdoor ទាំងសម្លៀកបំពាក់ និងស្បែកជើងកវែងទាន់សម័យដូចតារាចម្រៀងល្បីៗពិភពលោកកំពុងតែប្រើប្រាស់ ត្រូវម៉ាច់តែម្ដងហើយ ព្រោះពេលនេះ ម៉ាក Timberland ដ៏ធំរបស់អាមេរិក បានបើកហាងដំបូងបំផុតរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ។
Timberland ជាម៉ាកស្បែកជើងកវែង និងសម្លៀកបំពាក់ដែលគេពេញនិយមនៅអាមេរិក អាមេរិកខាងជើង អឺរ៉ុប និងអាស៊ី មានដើមកំណើតរាប់ទសវត្សមកហើយ ខណៈតារាចម្រៀងល្បីៗពិភពលោក ក៏កំពុងប្រើម៉ាកនេះដែរ ដូចជា Rihanna, Jenifer Lopez និង Jay Z ជាដើម។
លោក តាំង ផេងឧត្ដម អគ្គនាយកក្រុមហ៊ុន RMO Retail ដែលនាំចូលម៉ាក Timberland ថា លោកយកម៉ាកនេះ មកកម្ពុជា ដោយសារកម្ពុជាកំពុងរីកចម្រើន ហើយប្រជាជនមួយចំនួនក៏ស្គាល់ម៉ាកនេះស្រាប់ហើយ។ សំខាន់ជាងគេ គឺផលិតផល Timberland មានគុណភាពខ្ពស់ ទាំងលើបច្ចេកវិទ្យា និងវត្ថុធាតុដើម ត្រូវនឹងតម្រូវការរបស់អ្នកលេងចូលចិត្តលេង fashion។
ទើបចាប់ផ្ដើមហាងទី១ នៅថ្ងៃសម្ពោធភ្លាម អគ្គនាយកវ័យក្មេងរូបនេះ ក៏បានអះអាងថា លោកនឹងបើកសាខាថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអន២ ឆ្នាំក្រោយនេះ៕
Post a Comment