ឯកឧត្តម វ៉ាត់ ចំរើន
ប្រភព Khmer Times បានផ្សាយជាភាសាអង់គ្លេសកាលពីម្សិលមិញថា កម្ពុជាបានដកខ្លួនពីគម្រោងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដោយសារបញ្ហាថវិកា។ នេះជាការស្រងសម្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាដើម្បីកសាងស្ពានឆ្លងទន្លេសាប។
ព័ត៌មានជាភាសាអង់គ្លេសចេញដោយ Khmertimes
ដំណឹងខាងលើបានធ្វើឲ្យមានការងឿឆ្ងល់ និងស្រងាកចិត្ត ប្រសិនបើមិនបានធ្វើម្ចាស់ផ្ទះមែននោះទេ។ ទោះបីជាយ៉ាងប្រភពខាងលើអាចស្រងសំដីរបស់សម្តេចនាយករដ្ឋមន្ត្រីខុស។ ពេលនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដដែល ពីព្រោះរាជរដ្ឋាភិបាលបានអនុម័តគម្រោងផែនការមេរួចរាល់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធត្រៀមស៊ីហ្គេម២០២៣កំពុងដំណើរការកសាងបានយ៉ាងល្អ ខណៈសេដ្ឋកិច្ចជាតិកំពុងរីកចម្រើនឆ្ពោះទៅមុខដែលគ្មានអ្វីគួរឲ្យព្រួយបារម្ភសម្រាប់ការធ្វើម្ចាស់ផ្ទះឡើយ។
ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា ព័ត៌មានដែលចេញផ្សាយនោះប្រហែលជាភាន់ច្រឡំ និងដកស្រងខុសអំពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ក្លោងទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ
Post a Comment