វិធីមួយចំនួននេះនឹងជួយឲ្យអ្នកអាចចងចាំបានលឿន ហើយមិនងាយភ្លេចទៅវិញ

ពួកយើងរៀនពីរឿងផ្សេងៗពេញមួយជីវិតរបស់យើង ប៉ុន្តែយើងនៅតែមិនអាចដឹងពីអ្វីគ្រប់យ៉ាងបាន ដោយសា​​​រពួកយើងភ្លេចនូវពត៌មានជាច្រើន។ ហេតុអ្វីបានជារឿងបែបនេះកើតឡើងមែនទេ? ខាងក្រោមជាចម្លើយចំពោះសំណួរនេះ។ អត្ថបទខាងក្រោមក៏បង្ហាញពីវិធីដើម្បីធ្វើយ៉ាងណាឲ្យយើងអាចចងចាំបានច្រើននិងយូរ។តាមពិតនោះក៏មាននូវរូបមន្តសកលមួយ ដើម្បីបង្កើនការចងចាំផងដែរ វាបង្កើតឡើងដោយលោក Hermann Ebbinghaus អ្នកចិត្តសាស្ត្រអាល្លឺម៉ង់​​​ ហើយវា
ពិតជាមានប្រសិទ្ធភាព។ 

ខួរក្បាលរបស់អ្នកការពារអ្នកពីការផ្ទុកលើសលប់ជាមួយនឹងព័ត៌មានដែលគ្មានប្រយោជន៍។ នោះហើយជាមូលហេតុដែលព័ត៌មានថ្មីទាំងអស់ត្រូវបានរក្សាទុកក្នុងការចង់ចាំរយៈពេលខ្លីមិនមែនរយៈពេលវែង។ ប្រសិនបើអ្នកមិនរំលឹកវាឡើងវិញ ឬប្រើវាម្ដងទៀតទេនោះ អ្នកនឹងឆាប់ភ្លេចវាយ៉ាងលឿន។
ខ្សែកោងនៃការភ្លេច បង្ហាញឲ្យឃើញថា គ្រាន់តែក្នុងរយៈពេល ១ម៉ោងប៉ុណ្ណោះ ពួកយើងភ្លេចប្រហែលជាពាក់កណ្ដាលនូវពត៌មានដែលយើងបានរៀនឬដឹងបាត់ទៅហើយ។ មួយសបា្តហ៍កន្លងទៅ ពួកយើងអាចចាំបានត្រឹមតែ ២០%ប៉ុណ្ណោះ។ ដើម្បីចងចាំពត៌មានឲ្យនៅក្នុងខួរក្បាលយើងបានយូរនោះ អ្នកត្រូវព្យាយាមបញ្ចូលរឿងរ៉ាវដែលអ្នកចង់ចងចាំនៅកន្លែងផ្ទុកការចងចាំយូរ។ ការចងចាំដោយបង្ខំមិនមានប្រសិទ្ធភាពទេនៅក្នុងករណីនេះ ដោយសារតែខួរក្បាលរបស់អ្នកមិនអាចយល់ពីពត៌មានភ្លាមៗ ហើយបង្កើតផ្ដុំជាការចងចាំរឹងមាំមួយនោះទេ។ ហេតុនេះ ប្រសិនបើអ្នកចង់ចងចាំបានរយៈពេលយូរ អ្នកត្រូវតែពង្រីករយៈពេលចងចាំ។ វាគួរតែមានរយៈពេលពីរបីថ្ងៃ ឬច្រើនសប្តាហ៍។

គន្លឹះដើម្បីចងចាំបានច្រើននិងយូរទាំង ៧ បន្ថែមទៀត៖
១. ព្យាយាមយល់ពីអ្វីដែលអ្នកបានរៀន។ អ្វីដែលអ្នកយល់ គឺត្រូវបានចងចាំលឿនជាងមុន ៩ ដង ។
២. ស្វែងយល់និងរៀននូវពត៌មានណាដែលចាំបាច់បំផុត។  អ្នកត្រូវកំណត់អាទិភាពរបស់អ្នកឲ្យបានត្រឹមត្រូវ។
៣. ពិចារណាលើចំណុចនេះ :ភាគច្រើនគេតែងចងចាំនូវ អ្វីដែលនៅដើមដំបូង ហើយនឹងអ្វីដែលនៅក្រោយគេបំផុត។
៤. រៀនអ្វីមួយដែលមានលក្ខណៈផ្ទុយគ្នា : ឧទាហរណ៍ ប្រសិនបើអ្នកកំពុងរៀនភាសាបរទេស សូមទន្ទេញពេលថ្ងៃនិងយប់។ ភាពផ្ទុយគ្នាងាយស្រួលក្នុងការធ្វើឲ្យទន្ទេញចាំ។
៥. ប្រើប្រាស់ឧបករណ៍ថតសំឡេង : ថតទុកនូវរាល់ព័ត៌មានដែលអ្នកកំពុងរៀន ហើយព្យាយាមស្តាប់ការថតឡើងវិញឲ្យបានពីរទៅបីដង។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលទន្ទេញពត៌មាន ឬរឿងរ៉ាវផ្សេងៗតាមរយៈអូឌីយ៉ូ។
៦. រៀនប្រើប្រាស់កាយវិការ : ប្រើភាសាកាយវិការនៅពេលរៀន ការធ្វើបែបនេះនឹងជួយឲ្យកើតមាននូវសាច់ដុំនៃការចងចាំ។
៧. បង្កើតជាសាច់រឿង : ប្រសិនបើអ្នកត្រូវចងចាំពត៌មានជាច្រើនតាមលំដាប់ជាក់លាក់ណាមួយ ចូរព្យាយាមដាក់វាបញ្ចូលគ្នាទៅជាសាច់រឿងមួយ។ វាជាការសំខាន់ណាស់ដែលបំណែកនៃរឿងមួយៗត្រូវបានផ្សារភ្ជាប់បញ្ចូលគ្នា៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop