ក្រោយពី Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា បានបង្ហាញឈុត “រ៉ូបរាត្រីស្រមោលសរ” និង “ឈុតហែលទឹក” នៅក្នុងវគ្គ Preliminary Competition ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័តកាលពីយប់ថ្ងៃទី២៣ ម្សិលមិញនេះ។ ក៏មានការរិះគន់ពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីឈុតរ៉ូបរាត្រីស្រមោលសរ (Evening Gown) ដែលបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះរ៉ូបមួយនេះ ដែលមើលទៅហាក់ដូចជាមិនមែនរ៉ូបយកប្រកួតបវរកញ្ញាទេ គឺសម្រាប់ចូលរួមកម្មវិធីធម្មតា ហើយមានទំហំធំ មិនបានបញ្ចេញរាងដ៍ស្រស់ស្អាត ត្រូវនឹងការប្រកួតវេទិការសម្រស់អន្តរជាតិ។ យ៉ាងណាមិញមុននេះបន្តិចគេហទំព័រផ្លូវការ Miss Grand Cambodia បានបង្ហោះបកស្រាយជុំវិញ នៃការជ្រើសរើសឈុតនេះថា៖
ទាំងម៉ូត ការរចនាសុទ្ធសឹងត្រូវបានពិនិត្យពិច័យ ដូចដែលលោកអ្នកបានទស្សនាកាលពីកម្មវិធីម្សិលម៉ិញ ក្រណាត់ដែលយកមករចនាដេរប៉ាក់ជាឈុតនេះ មានតម្លៃថ្លៃ ក៏ដូចជាការរចនាម៉ូត គឺស្ថិតនៅក្នុងកម្រិតនៃម៉ូតសំលៀកបំពាក់រាត្រីសមោសរនៃបវរកញ្ញា ដែលក្នុងនោះយើងឃើញថា មានបវរកញ្ញាមួយចំនួនបានប្រើប្រាស់ម៉ូតសំពត់ស្រដៀងនេះផងដែរ ហើយខ្លះទៀតក៏បានប្រើម៉ូតរ៉ូបក្នុងទម្រង់កន្ទុយត្រីជាដើម ដែលក្នុងនោះលោកអ្នកបានទស្សនាហើយថា ពុំមែនស្ថិតនៅក្នុងលក្ខណៈអន់ដូចដែលលោកអ្នកយល់ឃើញ ប៉ុន្តែឃើញថាស្ថិតក្នុងលក្ខណៈគួរ ឱ្យសរសើរជាងបណ្តារប្រទេសមួយចំនួនផងដែរ។
មុននឹងសម្រេចកាត់ដេរម៉ូតសំលៀកបំពាក់នេះ យើងក៏បានពិភាក្សានូវម៉ូតនេះជាមួយហាងកាត់សំលៀកបំពាក់ជាដៃគូតែមួយគត់ដែលជានិច្ចកាលចូលរួមឧបត្ថម្ភក្នុងកម្មវិធីប្រកួត MGC នាពេលកន្លងមក។ អ្វីៗសុទ្ធតែឆ្លងកាត់នូវដំណាក់កាល ក៏ដូចជាការជជែកវែកញែកគ្នាដ៏ត្រឹមត្រូវ ពិគ្រោះយោបល់គ្នាផងដែរ។
សូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកជ្រោមជ្រែងគាំទ្រ ពីសំណាក់លោកអ្នក។ សង្ឃឹមនឹងជឿជាក់ថាលោកអ្នកនឹងចូលរួមឧបត្ថម្ភចំពោះកម្មវិធីប្រកួត ក៏ដូចជាបន្តការគាំទ្រចំពោះ បេក្ខភាពកម្ពុជា កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia (MGC) ។ សូមជូនពរលោកអ្នកសំណាងល្អ៕
Home » ភាពយន្ត នឹង ការកំសាន្ត » រ៉ូបរាត្រីស្រមោលសរ ដែល Miss Grand កម្ពុជា ស្លៀកទៅប្រកួតនេះ គឺស្រស់ស្អាតណាស់
រ៉ូបរាត្រីស្រមោលសរ ដែល Miss Grand កម្ពុជា ស្លៀកទៅប្រកួតនេះ គឺស្រស់ស្អាតណាស់
By Unknown • October 25, 2017 • ភាពយន្ត នឹង ការកំសាន្ត
Subscribe to:
Post Comments
(
Atom
)
Post a Comment