ប្រភព Catalunya Radio ឲ្យដឹងថាក្លឹបនៅកាតាឡាន់កំពុងចរចាគ្នាជាមួយក្រុមហ៊ុនផលិតឱសថយក្សឈ្មោះថា Grifols សម្រាប់សិទ្ធប្រើប្រាស់ឈ្មោះលើកីឡដ្ឋានដ៏ចំណាស់របស់ខ្លួន។ Grifols ជាក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅទីក្រុង Barcelona ផ្ទាល់នឹងមានចំណាត់ថ្នាក់លេខ៣៥ក្នុងតារាងទីផ្សារហ៊ុនរបស់អេស្ប៉ាញ។
Camp Nou គឺជាទឹកដីរបស់ក្លឹប FC Barcelona ចាប់តាំងពីកសាងរួចរាល់ក្នុងឆ្នាំ១៩៥៧មក។ កីឡដ្ឋានវ័យ៦០ឆ្នាំអាចផ្ទុកអ្នកទស្សនាបាន ៩៩៣៥៤នាក់ជាចំនួនមួយច្រើនជាងគេនៅអេស្ប៉ាញ និងទ្វីបអឺរ៉ុប និងច្រើនជាងគេទីពីរនៅទូទាំងពិភពលោក៕
Post a Comment