ខ្សែការពារកណ្ដាលមិនសូវទទួលប្រជាប្រិយភាពពីអ្នកគាំទ្រ Liverpool រងការរិះគន់ខ្លាំងក្នុងការប្រកួតដែលក្រុមចាញ់ Tottenham ៤-១ នៅ Premier League កាលពីថ្ងៃទី២២ វិច្ឆិកា។ រំលងបានប៉ុន្មានថ្ងៃរូបគេបានទទួលសារមួយគំរាមសម្លាប់ក្រុមគ្រួសារ ពីជនអនាមិក។
កីឡាករសញ្ជាតិក្រូអាតបាននិយាយថា៖ "ខ្ញុំមិនអាចមិនខ្វល់ខ្វាយបានទេនៅពេលក្រុមគ្រួសាររងការគំរាមកំហែង។ ខ្ញុំពិតជាមិនអាចនៅស្ងៀមបានឡើយ"។ ប៉ូលិសនៅតំបន់ Merseyside ស្ថិតក្នុងទីក្រុង Liverpool បានដឹងពីបញ្ហានេះតែមិនអាចចាត់ការអ្វីបានក្រោមហេតុផល មិនទាន់ទទួលពាក្យបណ្ដឹង។
Lovren ត្រូវគេមើលឃើញថាបង្កកំហុសចំពោះគ្រាប់បាល់ដំបូង២គ្រាប់ក្នុងការប្រកួតជាមួយ Spurs នៅ Wembley ហើយភ្លាមៗត្រូវលោក Jurgen Klopp សម្រេចចិត្តប្ដូរចេញទោះលេងបានត្រឹម៣១នាទីក៏ដោយ។ នៅប្រកួតមុនម្ចាស់អាវលេខ៦នៅ Liverpool មានឈ្មោះលេងប្រកួតទល់ Huddersfield ដែរតែបែរជាខកខានវិញដោយសាររបួសពេលកម្ដៅសាច់ដុំ៕
Post a Comment