ខែវិច្ឆិកាបានឈានចូលមកដល់ហើយ មកស្គាល់កីឡាករបាល់ទាត់ល្បីៗ ចំនួន ៧រូបដែលកើតក្នុងខែមួយនេះ។
១.Marco Verratti (កើតថ្ងៃទី៥ វិច្ឆិកា ឆ្នាំ១៩៩២)៖ ខ្សែបម្រើ PSG រូបនេះ នឹងឈានចូលវ័យ ២៥ឆ្នាំហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ។
២.David De Gea (កើតថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ១៩៩០)៖ ចាស់មួយឆ្នាំទៀតហើយ អ្នកចាំទីដៃស្អិតរូបនេះនឹងមានអាយុ ២៧ឆ្នាំហើយក្នុងខួបកំណើតឆ្នាំនេះ។
៣.Philipp Lahm (កើតថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ១៩៨៣)៖ វីរបុរសក្លឹប Bayern Munich រូបនេះ នឹងផ្លុំទានខួបកំណើតអាយុ ៣៤ឆ្នាំហើយ នៅថ្ងៃទី ១១ខាងមុខ។
៤.Paulo Dybala (កើតថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ១៩៩៣)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus រូបនេះ ឈានចូលវ័យ ២៤ឆ្នាំហើយ ក្នុងខួបកំណើតលើកនេះ។
៥.Paul Scholes (កើតថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ១៩៧៤)៖ អតីតខ្សែបម្រើឆ្នើមរូបនេះ នឹងមានអាយុ ៤៣ឆ្នាំហើយ នៅថ្ងៃទី ១៦ខាងមុខ។
៦.Xabi Alonso (កើតថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ១៩៨១)៖ ខ្សែបម្រើឆ្នើមដែលទើបនឹងចូលនិវត្តន៍ឆ្នាំនេះ នឹងផ្លុំទានខួបកំណើតអាយុ ៣៦ឆ្នាំហើយនាចុងខែនេះ។
៧.Ryan Giggs (កើតថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ១៩៧៣)៖ វីរបុរសក្លឹបបិសាចក្រហមរូបនេះនឹងមានអាយុ ៤៤ឆ្នាំហើយ ក្នុងខួបកំណើតឆ្នាំនេះ។
ក្រៅពីកីឡាករល្បីទាំង ៧រូបរៀបរាប់ខាងលើ ក៏មានវីរបុរសបាត់ទាត់ ក៏ដូចជាកីឡាករឆ្នើមមួយចំនួនទៀត ដែលមានខួបកំណើតក្នុងខែវិច្ឆិកានេះផងដែរ ក្នុងនោះរួមមាន Rio Ferdinand, Chris Smalling, Marouane Fellaini, Geoginio Wijnaldum, Staven Jovetic ជាដើម៕
Post a Comment