គ​ម្រោង ​«​យូ​ធូប ដោយ​សេរី​» ​ឈ្នះ​ពាន​​​ល្អ​ដាច់​គេ​​ត្រូវបាន​​ទទួល​ស្គាល់​ជា​​អន្តរជាតិ​

ពិតជា​​ខ្លាំង​​​មិនធម្មតា ​គ​ម្រោង «​យូ​ធូប ដោយ​សេរី​» របស់ Metfone ទើបតែ​ទទួលបាន​ពាន​រ​ង្វាន់​មាស ពី International Business Awards – Stevie Awards នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ាញ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២១ ខែតុលា​កន្លង​ទៅ​នេះ​។ ពាន​រ​ង្វាន់​នេះ ជា​ការ​ទទួលស្គាល់ គ​ម្រោង «យូ​ធូប ដោយ​សេរី» ជា​​​​​សេវា​ថ្មី​ដែល​ល្អ​ដាច់​គេ​បំផុត ប្រចាំឆ្នាំ​២០១៧​នេះ​។

​តំណាង​ក្រុមហ៊ុន Metfone បាន​ឲ្យ​ដឹងថា​៖«​យើង​មាន​មោទនភា​ពណាស់​ចំ​ពោះ​អ្វីដែល​យើង​សម្រេចបាន​។ ពាន​រ​ង្វាន់​មាស​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​មិត្ត​ហ្វូន ចំពោះ​អតិថិ​ជន​ដ៏​មាន​តម្លៃ​ដែល​តែងតែ​គាំទ្រ​ដល់​មិត្ត​ហ្វូ​ន​»​។
​មិត្ត​ហ្វូន ដែល​ជា​ប្រតិបត្តិ​ករ​សេវា​ទូរ​ស័ព្ទច​ល័​ត​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​មាន​ចំនួន​អតិថិ​ជន និង​វិសាលភាព​នៃ​ការ​គ្របដណ្ដប់​សេវា បាន​ផ្ដល់​សេវាគ​ម្រោង យូ​ធូប ដោយ​សេរី កាលពី​ចុងឆ្នាំ​២០១៦​។

​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន តាមរយៈ​​​គ​ម្រោង «យូ​ធូប ដោយ​សេរី» នេះ អតិ​ថិ​ជន​អាច​ទទួល​បាន​​ទិន្ន​ន័​យ​ប្រើប្រាស់​អ៊ិន​ធើ​ណិ​តដល់​ទៅ ១៤GB ក្នុង​មួយ​សប្ដាហ៍ ជាមួយនឹង​សេវា 4G ល្បឿន​លឿន​របស់ មិត្ត​ហ្វូន​។ ឯ​តម្លៃ​ទាប​បំផុត គឺ​ត្រឹមតែ ១​ដុល្លារ ក្នុង​មួយ​សប្ដាហ៍ ឬ ៣​ដុល្លារ ក្នុង​មួយខែ​។

​តំណាង មិត្ត​ហ្វូន ឲ្យ​ដឹង​ថា៖ «គ​ម្រោង យូ​ធូប ដោយ​សេរី​ មិន​ត្រឹមតែ​ផ្ដល់​ដល់​អតិ​ថិ​ជន​នូវ​ភាពងាយស្រួល​នៃ​អ៊ិន​ធើ​ណិ​ត​ល្បឿន​លឿន​ប៉ុ​ណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ស​ន្សំ​សំចៃ​អ្នកប្រើប្រាស់​បាន​ច្រើន​ផងដែរ» ​។
​លោក​បន្តថា​៖ «​គ​ម្រោង យូ​ធូប ដោយ​សេរី ជួយ​ស​ន្សំ​សំចៃ​អតិ​ថិ​ជន​ចំ​ណេ​ញ​ប្រាក់​បាន ២​ដង នៃ​អ្វីដែល​កំពុង​ផ្ដល់ជូន​នៅក្នុង​ទីផ្សា​រទូរ​គមនាគ​មន៍​បច្ចុប្បន្ន​»​។

​យោងតាម​របាយការណ៍​ក្រុមហ៊ុន ចាប់តាំងពី​ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​គ​ម្រោ​ង​នេះ​កាលពី​ចុងឆ្នាំ​២០១៦​មក គ​ម្រោង​យូធូ​ប​ដោយ​សេរី មាន​កំណើន​នៃ​ការភ្ជាប់​ប្រើប្រាស់​ពី​អតិ​ថិ​ជន​យ៉ាងច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​ចំណោម​អតិថិ​ជន​របស់​ខ្លួន​ដែលមាន​ចំ​នួន​ប្រហែល ៩៧% នៃ​ប្រជា​ជន​សរុប​នៅ​កម្ពុជា​។
​អត្រា​កំណើន​នៃ​ការ​ជាវ​ឡើង​ខ្ពស់​បំ​ផុត​ដល់ ៣៥០% ហើយ​ក្រុមហ៊ុន​មាន​សុ​ទិដ្ឋិ​និយម​ថា ចំនួន​អ្នកជាវ​នឹង​បន្ត​កើនឡើង​ថែម​ទៀ​ត​៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop