ជាទូទៅពាក្យ Vintage ឬ Obsolete សម្រាប់ Apple គឺសំដៅទៅរាល់ផលិតផលណាមួយ ដែលគិតចាប់ពីថ្ងៃបង្ហាញខ្លួនមកទល់ពេលនេះ មានរយៈពេលយ៉ាងតិច ៥ ឆ្នាំ ខណៈរាល់បណ្ដាហាងចែកចាយនិងហាងបម្រើសេវាកម្ម Apple គ្រប់ប្រទេសទាំងអស់ នឹងលែងទទួលយកទៅជួសជុលបន្តទៀត។
គេហទំព័រ MacRumors ក៏ធ្លាប់បានបញ្ជាក់ដូចគ្នាកាលពីពេលកន្លងទៅ ទាំងម៉ូដែលប្រើ Wi-Fi សុទ្ធ ឬ Wi-Fi/3G Cellular នៃ iPad 3 ត្រូវបញ្ចប់ជីវិតចោលទាំងស្រុង លើកលែងតែ Store ក្នុងរដ្ឋ California និងប្រទេសតួកគី មានលក្ខខណ្ឌពិសេសត្រូវបើកទទួលដល់ឆ្នាំ ២០១៩៕
Post a Comment