សឿង ចន្ធា ខ្សែប្រយុទ្ធកម្ពុជាមានឱកាសមាស១ដង ក្នុងការប្រកួតជាមួយក្រុម U19 ចិន ក្នុងការប្រកួត AFC U19 Championship កាលពីយប់មិញនេះ។
ក្រោយពីឃើញកីឡាករខាងលើលេងល្អ និងមិត្តរួមក្រុមដទៃទៀតសុទ្ធតែព្យាយាមលេងខ្លាំង លោក Jia Xiuquan គ្រូ U19 ចិន ជឿជាក់ថាពួកគេនឹងកាន់តែល្អថែមទៀត ប្រសិនបើមានការប្រកួតកាន់តែច្រើន។ មួយវិញទៀត សមត្ថភាពប៉ុណ្ណឹងហើយអភិវឌ្ឍបន្ថែមនោះ ពួកគេអាចមានឱកាសនិងកម្រិតគ្រប់គ្រាន់អាចទៅប្រឡូកក្នុងលីគកំពូលចិនបានហើយ។
បន្ថែមពីលើនេះដែរ លោក Jia ក៏លើកឡើងពីចំណុចល្អមួយទៀតសម្រាប់ក្រុមកម្ពុជាដែរ ពោលគឺពួកគេលេងសហការគ្នាល្អ ហើយទម្រង់លេងបែបនេះ ទោះជាប៉ះក្រុមណា ក៏មិនងាយក្នុងការរកគ្រាប់បាល់ខាងកម្ពុជាដែរ។ ក្រុមយុវជនកម្ពុជា នឹងខ្លាំងជាងនេះទៀតនៅប៉ុន្មានឆ្នាំខាងមុខ។
សម្រាប់វគ្គសន្សំពិន្ទុពូល G ពាន AFC U19 Championship ខាងលើនេះ ក្រុមកម្ពុជាបរាជ័យក្រោមថ្វីជើងចិន ១-០ ហើយស្អែកនេះវេលាម៉ោង៦:៣០ល្ងាច ពួកគេនឹងលេងជាមួយក្រុមមីយ៉ាន់ម៉ាម្ដងទៀតក្នុងប្រកួតទី២៕
Subscribe to:
Post Comments
(
Atom
)
Post a Comment