ក្រៅពីផ្ដល់ជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជិតផុតពូជនៅកម្ពុជា ដូចជា ដំរី ទន្សោង ខ្ទីង ស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ដែនជម្រកសត្វសត្វព្រៃកែវសីមា ក៏ជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតបំផុត សូម្បីប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំក៏ប្រហែលមិនធ្លាប់ស្គាល់ផង។ នេះបើតាមគេហទំព័ររបស់អង្គការអភិរក្សសត្វព្រៃ (WCS)។
ដែនជម្រកសត្វព្រៃកែវសីមា ជាទីឋានដ៏សុខដុមរមនាសម្រាប់សត្វព្រៃជាច្រើនប្រភេទរស់នៅ មិនត្រឹមប៉ុណ្ណោះធម្មជាតិក៏បានបង្កើតឲ្យមានទស្សនីយភាពគួរជាទីគយគន់ដូចជា ផ្កាព្រៃចម្រុះពណ៌ដ៏ស្រស់ស្អាត វាលស្មៅខៀវខ្ចី ដាច់កន្ទុយភ្នែក និងរុក្ខជាតិតូចធំនានា កម្រមានមនុស្សទៅដល់។
ដូច្នេះសូមប្រិយមិត្តទស្សនាសម្រស់ធម្មជាតិនៅដែនជម្រកសត្វព្រៃកែវសីមាដូចខាងក្រោមនេះ៖
Post a Comment