នៅក្នុងវីដេអូគេឃើញកីឡាករវ័យ៣៦ឆ្នាំលោតទាត់ក្បាលអ្នកគាំទ្រម្នាក់ដែលឈរក្បែរទីលានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប្រភពពី L'Equipe រាយការណ៍ថាអ្នកគាំទ្រម្នាក់នោះបានស្រែកចំអក Evra ជាងកន្លះម៉ោងពេលសមាជិកក្រុមទាំងអស់កំពុងហ្វឹកហាត់។
កាសែតបារាំងដដែលបន្តថាអតីតខ្សែការពារ Manchester United ពីដំបូងគ្រាន់តែទៅជួបអ្នកគាំទ្រម្នាក់នោះក្នុងគោលបំណងនិយាយសួររកហេតុផលប៉ុណ្ណោះ តែក្រោយមកស្ថានការណ៍បែរជាប្រែប្រួលទៅជាការប្រើហិង្សាទៅវិញ។ អ្នកចាត់ការ Marseille លោក Rudi Garcia បាននិយាយថា៖ Evra គឺជាកីឡាករជើងចាស់ និងមានបទពិសោធន៍ដូច្នេះមិនគួរប្រតិកម្មនឹងអ្នកគាំទ្របែបនេះទេ។ គេត្រូវតែរៀនអត់ធ្មត់ឲ្យខ្លាំងជាងនេះ"។
វីរបុរស Manchester United ម្នាក់ឈ្មោះ Eric Cantona ធ្លាប់លោតទាត់អ្នកគាំទ្រដូចករណី Evra ដែរកាលពីការប្រកួតរវាង United និង Crystal ក្នុងឆ្នាំ ១៩៩៥ ហើយកាលណោះត្រូវពិន័យមិនឲ្យលេងប្រមាណ៩ខែ៕
Post a Comment