ការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នឹងបន្តបេសកកម្មនៅយប់ថ្ងៃអង្គារនេះហើយ។ មុនការប្រកួតឈានចូលមកដល់ មកស្គាល់កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាលនីមួយៗនៃ UCL ១០រដូវកាលចុងក្រោយនេះ ដែលមានតែកីឡាករ ៣រូបប៉ុណ្ណោះ គឺ Cristaino Ronaldo, Lionel Messi និង Neymar Jr។
រដូវកាល ២០០៧/២០០៨៖ Cristaino Ronaldo រកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១លើក។
រដូវកាល ២០០៨/២០០៩៖ Lionel Messi រកបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១២លើក។
រដូវកាល ២០០៩/២០១០៖ Lionel Messi រកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១លើក។
រដូវកាល ២០១០/២០១១៖ Lionel Messi រកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣លើក។
រដូវកាល ២០១១/២០១២៖ Lionel Messi រកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១លើក។
រដូវកាល ២០១២/២០១៣៖ Cristaino Ronaldo រកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១២លើក។
រដូវកាល ២០១៣/២០១៤៖ Cristaino Ronaldo រកបាន ១៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១លើក។
រដូវកាល ២០១៤/២០១៥៖
Cristaino Ronaldo រកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១២លើក។ Neymar Jr រកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១២លើក។ Lionel Messi រកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣លើក។
រដូវកាល ២០១៥/២០១៦៖ Cristaino Ronaldo រកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១២លើក។
រដូវកាល ២០១៦/២០១៧៖ Cristaino Ronaldo រកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣លើក។
ក្នុងចំណោមរដូវកាល UCL រៀបរាប់ខាងលើ មានតែរដូវកាល ២០១៤/២០១៥ ដែលមានលក្ខណៈប្លែកជាងគេបន្តិចត្រង់ថាមានកីឡាកររហូតដល់ទៅបីរូប ជា UCL Top Goalscorer ដោយទាំង Ronaldo ទាំង Messi ព្រមទាំង Neymar សុទ្ធតែរកបាន ១០គ្រាប់ស្មើគ្នា។ សរុបមក រយៈពេល ១០រដូវកាល ចុងក្រោយនេះ មានតែកីឡាករ ៣រូបប៉ុណ្ណោះដែលបានក្លាយជាកីឡាកររកគ្រាប់ UCL បានច្រើនជាងគេ ក្នុងនោះ Ronaldo បានឈរលើតំណែងនេះបាន ៦លើក ខណៈ Messi បាន ៥លើក ឯ Neymar វិញបាន ១លើក៕
Post a Comment