ជាក់ស្ដែងដល់ពេលប្រកួតមែនទែនទៅ ក្រុមកម្ពុជាពិតជាធ្វើបានល្អមែនទែន រហូតដល់ខាងចិន សឹងតែពិបាកក្នុងការអូសចូលប្រអប់គ្រោះថ្នាក់។ តាមការអង្កេតរបស់ Sabay ផ្ទាល់ឱកាសល្អៗរបស់ចិន ហាក់មិនមាននោះឡើយ ដោយមានត្រឹមតែទាល់ចូលប្រអប់គ្រោះថ្នាក់ ប៉ុន្តែមិនធ្វើឱ្យពិបាកសម្រាប់អ្នកចាំទីចាប់នោះទេ។
ការបង្កើតឱកាសសម្រាប់ក្រុមចិន មានត្រឹមតែ៦ដងប៉ុណ្ណោះ ដែលក្នុងនោះសុទ្ធតែជាការលើកបាល់ (Free Kick) ខណៈដែលឱកាសនោះសុទ្ធតែមិនមានអ្វីពិសេសឡើយ។ មួយវិញទៀត ខ្សែប្រយុទ្ធចិន ហាក់មិនអាចអូសបាល់ទម្លុះប្រព័ន្ធការពាររបស់ក្រុមកម្ពុជាផង។ ឃើញមានកម្ពស់ខ្ពស់យ៉ាងនេះក្ដី ប៉ុន្តែជាក់ស្ដែងការលេងបាល់លើរបស់ចិន ដូចជាមិនដំណើរការឡើយ តួយ៉ាងពួកគេដូចជាលេងបាល់ក្រោមល្អជាងលើវិញ។ ចំពោះបាល់ជ្រុងវិញ ឱកាសមាន២ដងសម្រាប់ចិន ប៉ុន្តែ២ដងនោះក៏ត្រូវអ្នកចាំទីកម្ពុជាសង្គ្រោះបានយ៉ាងងាយ។
ដោយឡែក១គ្រាប់នៅនាទី៩០+ នោះ គឺជាការបាត់ជំហររបស់ខ្សែការពារនិងអ្នកចាំទីកម្ពុជាប៉ុណ្ណោះ បើពួកគេរក្សាជំហរបាននៅចុងម៉ោងនេះ លទ្ធផលអាចនឹងនៅស្មើគ្នាដូច្នេះរហូតចប់ការប្រកួត៕
Post a Comment