A7R III ប្រើប្រាស់ Sensor ទំហំ 42.4 MP ប្រភេទ Full-Frame ដែលមាននៅលើ SONY A9 ចេញកាលពីដើមឆ្នាំ២០១៧ ដែលមានតម្លៃជាង ៤០០០ដុល្លារឯណោះ។ ម៉ូដែលថ្មីដែលទើបតែប្រកាសនេះ អាចថតបាន ១០សន្លឹកក្នុងមួយវិនាទី ទាំងប្រភេទរូប RAW ឬ JPEG ។ ពិសេស A7R III មានអេក្រង់ LCD បង្ហាញរូបភាពក្នុងកម្រិត ៣,៦៩ លានចំណុចដូច A9 ដែរ។
ចំពោះ Autofocus វិញ កាមេរ៉ានេះអាចចាប់បានល្អចំពោះវត្ថុនានាដែលមានចលនាលឿន។ វាមាន Phase Autofocus ៣៩៩ចំណុច និង Contrast Autofocus ៤២៥ចំណុច ដែលធ្វើឲ្យ A7R III ចាប់យករូបភាពបានល្អនៅទីតាំងខ្សោយពន្លឺ។ SONY បានបំពាក់ ប្រព័ន្ធដំណើរការ BIONZ X ដែលធ្វើឲ្យវាលឿនជាង ម៉ូដែលចាស់ A7R II ចំនួន ១,៨ ដង។ A7R III មាន ISO Range ពី 100-32000 ដែលអាចពង្រីកទៅជា 50-102400 បាន។
ចំណែក ថាមពលថ្ម វាប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្លាំងដូច SONY A9 ដែរ ដូច្នេះគេអាចថតបានយូរ។ លើសពីនេះ SONY ក៏បានបន្ថែម Joystick សម្រាប់បញ្ជាលើ A7R III ផងដែរ។
គេអាចថតវីដេអូជាមួយកាមេរ៉ានេះ ក្នុងកម្រិត 4K 24 ឬ 30 PFS និង 1080P 120 FPS ។ ហើយ SONY បានប្រើរន្ធ USB Type-C ក្នុងការបញ្ជូនវីដេអូ និងរូបភាពចេញពីកាមេរ៉ាទៅកាន់កុំព្យូទ័របានយ៉ាងងាយ៕
Post a Comment