Real និង Girona នៅ​សប្ដាហ៍​នេះ​អាច​ផ្អាកជំនួប ព្រោះ​មូល​ហេតុ​មួយនេះ

ការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ Girona និងភ្ញៀវ Real Madrid នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ក្នុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ អាច​នឹង​ផ្អាក​ការ​ប្រកួត ព្រោះ​តែ​បញ្ហា​សន្តិសុខ។

នៅ​ពេល​នេះ​តំបន់​ Catalan ស្ថិត​ក្នុង​ការ​ពិចារណា​ប្រកាស​ឯករាជ្យ​ឯកតោភាគី​ ដូច្នេះ​ប៉ូលិស​កំពុង​សិក្សា​លើ​លទ្ធភាព​​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​​អាច​ធ្វើ​ទៅ​រួច​​ទេ​ ព្រោះ​ពួក​គេ​ខ្លាច​​មាន​ការ​ដង្ហែ​ក្បួន​ត​វ៉ា និង​អំពើ​ហិង្សា​ផ្សេង​ៗ។ រដ្ឋាភិបាល​កណ្ដាល​របស់​ប្រទេស​អេស្ប៉ាញ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាទ្រីត បាន​ព្រមាន​​​គ្រប់គ្រង​រដ្ឋាភិបាល​ Catalan ដោយ​ចោទ​ថា អំពើ​ប្រកាស​ឯករាជ្យ​ខាង​លើ​ជា​រឿង​ខុស​ច្បាប់។

ទាំង Girona និង Real Madrid ត្រូវ​បាន​ប្រាប់​ដំណឹង​ពី​លទ្ធភាព​នៃ​ការ​ផ្អាក​ការ​ប្រកួត ហើយ​ភាគី​ក្រុម​ទាំង​ពីរ​សង្ឃឹម​អាច​លេង​បាន។ "ពួក​យើង​សង្ឃឹម​ថា អ្វី​ៗ​នឹង​ដោះស្រាយ​​បាន​ឆាប់​ៗ ហើយ​កីឡាករ​ទាំង​អស់​បង្ហាញ​អារម្មណ៍​ចង់​លេង​តែ​មួយ​មុខ​គត់"។ សម្ដី Nacho ខ្សែ​ការពារ Madrid និយាយ​កាល​ពី​ម្សិលមិញ ពេល​ឈ្នះ​ក្រុម Fuenlabrada នៅ  Copa del Rey។ ​Girona ក៏​ជា​ក្លឹប​មាន​ទីតាំង​នៅ​តំបន់ Catalan ដូច​ Barcelona ដែរ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop