Phil Jones ភាគរយ​ខ្ពស់​ អាច​លេង​ទល់​នឹង Spurs នៅ​ចុង​សប្ដាហ៍​នេះ

Jose Mourinho ជឿជាក់​ថា ខ្សែ​ការពារ​កណ្ដាល​ Phil Jones បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រឈម​មុខ​ជាមួយ Tottenham នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ក្នុង Premier League។


Jones បាន​រង​របួស​ភ្លៅ​ អំឡុង​ពេល​បិសាច​ក្រហម យក​ចាញ់​ក្រុម​ដែល​ទើប​ឡើង​មក​ថ្មី Huddersfield Town ២-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ប៉ុន្តែ​កាល​ពី​ប្រកួត  League Cup យប់​មិញ​ កីឡាករ​អង់គ្លេស​នេះ​បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​បម្រុង។ ជាមួយ​គ្នា​នេះ Mourinho បាន​លើក​ឡើង​ថា Jones នឹង​ស្ថិត​ក្នុង​ជម្រើស​​ ពេល​ជួប​ជាមួយ​មាន់​ខ្នាយ​មាស។

“វា​​ជា​​​រឿង​ល្អ​និង​គ្មាន​របួស។ ដូច្នេះ​វា​ជា​ថ្ងៃ​ដ៏​​ល្អ​សម្រាប់​ពួក​យើង។ ខ្ញុំ​គិត​ថា Jone នឹង​ត្រលប់​មក​វិញ ព្រោះ​កាល​ពី​យប់​មិញ គេ​បាន​ចូល​អង្គុយ​ក្នុង​កៅអី​បម្រុង និង​បាន​ប្រាប់​ខ្ញុំ​ថា គេ​នឹង​អាច​ចូល​លេង​បាន​ប្រសិន​ត្រូវ​ការ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា គេ​​នឹង​ប្រសើរ​សម្រាប់​ថ្ងៃ​សៅរ៍​ខាង​មុខ"។ សម្ដី Mourinho"៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop