Danilo សារភាពថាខ្លួនពិតជានឹក Real Madrid ណាស់

ខ្សែការពារ Danilo ក្នុងថ្ងៃនេះបានសារភាពថា ពិតជានឹកអតីតក្លឹបរបស់ខ្លួន Real Madrid ណាស់តាំងពីចាកចេញពីក្លឹបយក្សអេស្ប៉ាញ មកចូលរួមជាមួយ Manchester City នៅអង់គ្លេសកាលពីខែមិថុនា។


កីឡាករសញ្ជាតិប្រេស៊ីលបានថ្លែងប្រាប់សារព័ត៌មាន Cadena SER ថា៖ "ជាការពិត ខ្ញុំនឹក Real Madrid ណាស់"។ ខ្សែការពារវ័យ ២៦ឆ្នាំបានបន្តទៀតថា៖ "ខ្ញុំបានចំណាយពេលយ៉ាងអស្ចារ្យចំនួន ២ឆ្នាំ ដោយខ្ញុំបានឈ្នះពានសំខាន់ៗ និងមានមិត្តល្អៗជាច្រើននៅទីនោះ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំគិតថាគួរតែដល់ពេលហើយ ដែលខ្ញុំត្រូវចាកចេញ ដើម្បីបើកទំព័រថ្មីមួយទៀតក្នុងអាជីព"។

ពេលសួរថា រវាងលោក Zinedine Zidane និង Pep Guardiola មួយណាជាគ្រូបង្វឹកល្អជាង Danilo បានឆ្លើយទៅវិញថា៖ "ពួកគេទាំងពីរនាក់ជាគ្រូបង្វឹកដ៏អស្ចារ្យ។ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយ Zidane កាលពីពេលខ្ញុំលេងឲ្យ Real Madrid ហើយឥឡូវខ្ញុំក៏កំពុងមានភាពប្រាស្រ័យទាក់ទងល្អជាមួយលោក Guardiola ដែរ"។
Manchester City បានទិញខ្សែការពារ Danilo ពីក្លឹប Real Madrid ក្នុងតម្លៃ ២៦.៥ លានផោន។ ទោះជាដូរក្លឹបក្ដីក៏គេមិនសូវបានលេងជាប់លាប់ប៉ុន្មានទេក្រោមការដឹកនាំរបស់លោក Guardiola ដោយបង្ហាញខ្លួនបានត្រឹម ៩ប្រកួតប៉ុណ្ណោះតាំងពីចូលរួមជាមួយក្លឹបថ្មី៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop