មិត្ត​រួម​ក្រុម ចាប់​ផ្ដើម​កើត​ចិត្ត​ច្រណែន Neymar លើ​បញ្ហា​មួយ​ចំនួន

មិត្ត​រួម​ក្រុម​មួយ​ចំនួន​របស់​ខ្សែប្រយុទ្ធ Neymar នៅ​ក្រុម PSG ត្រូវ​បាន​រាយការណ៍​ថា កំពុង​កើត​ចិត្ត​ច្រណែន​នឹង​កីឡាករ​រូប​នេះ ​ក្រោយ​ពី​ផ្ទេរ​ពី​ក្រុម Barcelona ​ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភព​លោក។


បញ្ហា​ដែល​បង្ក​ការ​ច្រណែន​នេះ ទាក់ទង​នឹង​ឯកសិទ្ធិ​ពិសេស​របស់ Neymar ដែល​រូបគេ​ទទួល​បាន​ការ​ផ្ដល់​ជា​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​ចំនួន ២​រូប ដើម្បី​មើល​ថែ​ទាំ និង​​ការ​មិន​អនុញ្ញាត​ឲ្យ​មិត្ត​រួម​ក្រុម​ផ្សេងៗ ​ប្រើ​កម្លាំង​ធ្ងន់ៗ​ដាក់ Neymar។ លើសពី​នេះ Neymar ត្រូវ​បាន​លើក​លែង​ឲ្យ ចំពោះ​តួនាទី​ចុះ​ជួយ​ការពារ​ក្នុង​ការ​ប្រកួត​ផ្សេងៗ។



បន្ថែម​ពី​នេះ តារា​ឆ្នើម​របស់​ប្រេស៊ីល​ដដែល អាច​ប្រើប្រាស់​កាតាប Brand ទៅ​តាម Sponsor ដែល​ខ្លួន​បាន​ជ្រើសរើស ខណៈ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត ត្រូវ​តម្រូវ​ឲ្យ​ប្រើប្រាស់​កាតាប​ដូចគ្នា​ដែល​មាន​រូប Logo របស់ PSG តែ​ប៉ុណ្ណោះ។
ពិសេស​ទៀត​នោះ នៅ​រដូវ​កាល​ក្រោយ តំណែង​ជា​អ្នក​ទាត់​បាល់​ប៉េណាល់ទី នឹង​ធ្លាក់​ទៅ​លើ Neymar ទាំងស្រុង​។ បច្ចុប្បន្ន Neymar មិន​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទាត់​ប៉េណាល់ទី​ឡើយ ព្រោះ​គ្រូបង្វឹក​តម្រូវ​ឲ្យ​ចែក​គ្នា​ស៊ុត​ជាមួយ​ខ្សែប្រយុទ្ធ Edinson Cavani ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop