​ក្រោយ​ការ​ចាកចេញ​របស់ Leo ខាង​ថៃ​មាន​ដំណឹង​ថា ​គ្រូ​បង្វឹក​ចង់​ចែក​ផ្លូវ​ផងដែរ​

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​សម្រេច​ចិត្ត​ចែក​ផ្លូវ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​របស់​លោក Leonardo Vitorino អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ថ្មីៗ​នេះ​ក៏​មាន​ដំណឹង​ពី​ខាង​ភាគី​ថៃ​ដែរ​ថា គ្រូបង្វឹក​របស់​ខ្លួន​ក៏​អាច​នឹង​ចាកចេញ​ពី​តួនាទី ក្រោយ​ពី​ដឹកនាំ​ទើបតែ​បាន​កន្លះ​ឆ្នាំ។ ទោះ​ជា​យ៉ាងណា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ លោក Somyot Poompunmuang បាន​បង្ហាញ​ក្ដី​រំពឹង​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ទុក ស្រប​ពេល​ដែល​ពាក្យ​ចចាមអារ៉ាម​បាន​លេច​ឮ​ថា គ្រូ​បង្វឹក​សញ្ជាតិ​ស៊ែប លោក Milovan Rajevac ​អាច​នឹង​ផ្ទេរ​ទៅ​ដឹក​នាំ​នៅ​លីគ​កំពូល​ចិន។
លោក Milovan Rajevac
«នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់។ ពួក​យើង​មិន​អាច​ផ្ដល់​បៀវត្សរ៍​ច្រើន​ជាង​នេះ​បាន​ឡើយ ប៉ុន្តែ​ប្រសិនបើ​គាត់​ចង់​នៅ​បន្ត វា​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ពួក​យើង»។ នេះ​ជា​ការ​អះអាង​របស់​លោក Somyot ។ លោក​បន្ត​ថា «ខ្ញុំ​ជឿជាក់​ថា គាត់​នឹង​មិន​ទៅ​ណា​នោះ​ទេ ព្រោះ​គាត់​ទើបតែ​បង្ហាញ​គម្រោង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ខ្ញុំ​បាន​ដឹង»។ លោក Rajevac អាច​នឹង​សុំ​លាលែង​ពី​តំណែង ទោះបីជា​រូបលោក​ទើបតែ​ដឹកនាំ​បាន​រយៈ​ពេល ៦​ខែ ក្នុង​កុងត្រា​ដែល​មាន​រយៈពេល ១ឆ្នាំ​ក៏​ដោយ។ យោង​តាម​សេចក្ដីរាយការណ៍ បាន​ឲ្យដឹង​ថា ក្លឹប​នៅ​ចិន​មួយ​កំពុង​ចាប់​អារម្មណ៍​លើ​គ្រូ​បង្វឹក​វ័យ ៦៣​ឆ្នាំ​រូបនេះ។បុរស​ជនជាតិ​ស៊ែប​ដដែល បាន​ស្នង​តំណែង​ពី​លោក Kiatisuk Senamuang ដែល​បាន​លា​ឈប់ កាលពី​ចុង​ខែ​មីនា​កន្លង​ទៅ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop