Home
»
កីឡា
» Koeman សារភាពថា លោកអាចនឹងត្រូវ Everton បណ្ដេញចេញ
Koeman សារភាពថា លោកអាចនឹងត្រូវ Everton បណ្ដេញចេញ
By
Unknown
•
October 20, 2017
•
កីឡា
អ្នកចាត់ការក្លឹប Everton លោក Ronald Koeman ក្នុងថ្ងៃនេះបានសារភាពថា លោកអាចនឹងត្រូវក្លឹបបណ្ដេញចេញ បន្ទាប់ពី Everton ទើបតែចាញ់ Lyon ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងក្របខ័ណ្ឌ Europa League។
លោក Koeman បានថ្លែងប្រាប់សារព័ត៌មាន BT Sport ថា៖ "ជាការពិតណាស់ ប្រសិនជាក្រុមលេងមិនឈ្នះ ក្រុមលេងមិនល្អ កំហុសទាំងអស់តែងតែធ្លាក់មកលើអ្នកចាត់ការ"។ អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះបានបន្តទៀតថា៖ "ដូច្នេះហើយ ការសម្រេចចិត្តរឿងដេញ ឬមិនដេញ អាស្រ័យទៅលើ ក្លឹបផ្ទាល់អ្នកសម្រេច មិនមែនខ្ញុំទេ។ ខ្ញុំខិតខំណាស់ ខ្ញុំខំព្យាយាមធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីឲ្យក្រុមលេងបានល្អ ហើយបើសិនជាក្លឹបគិតថាខ្ញុំមិនមែនជាមនុស្សដែលស័ក្ដិសមធ្វើជាអ្នកចាត់ការ Everton ទេ អ៊ីចឹងក្លឹបសម្រេចតាមហ្នឹងទៅ"។
គួររំលឹកឡើងវិញដែរថា លោក Ronald Koeman បានចាកចេញពីក្លឹប Southampton ទៅដឹកនាំក្លឹប Everton កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ និងបានជួយឲ្យក្លឹបមួយនេះឈរលេខ ៧ក្នុងតារាង Premier League ក្នុងរដូវកាលដំបូងរបស់ខ្លួន។ ទោះជាយ៉ាងណា ក្នុងរដូវកាលថ្មីនេះ ក្រុមរបស់លោកបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយស្គាល់រសជាតិឈ្នះត្រឹមតែ ២ដងប៉ុណ្ណោះក្នុងចំណោម ១២ប្រកួតចុងក្រោយ។ បច្ចុប្បន្ន Everton កំពុងឈរលេង ១៦ ក្នុងតារាង Premier League ខណៈកំពុងស្ថិតនៅបាតតារាងក្នុងពូល Europa League របស់ខ្លួន៕
Trailer "ធ្មប់: The Witch” របស់ ហ៊ិន ចាន់នីរ័ត្ន (មានវីដេអូ)
ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ
អត្ថបទដែលទាក់ទង
Post a Comment