ចង់​ទិញ​រ​ថយ​ន្ត​ឥណទាន​ពី​ធនាគារនេះ ការ​ប្រាក់​ត្រឹមតែ ០,៩% ក្នុង​មួយខែ​

អ្នក​អាច​ស្នើ​សុំ​ឥណទានរ​ថយ​ន្ត​របស់​ធនាគារ CIMB ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប ត្រឹមតែ​ ០,៩% ក្នុង​មួយខែ នៅតាម​យានដ្ឋាន​លក់រ​ថយ​ន្ត នៅ​ទូទាំង​ប្រទេស​។​

ឥណទាន​រ​ថយ​ន្ត​របស់​ធនាគារ CIMB ផ្តល់ជូន​ពិសេស​នូ​វ​ការ​កាត់​ឈ្មោះ​កាតគ្រី ឬ​ប័​ណ្ឌ​ចុះបញ្ជីរ​ថយ​ន្ត ជាមួយ​ឈ្មោះ​អតិថិជន​ផ្ទាល់​តែម្តង​។ ក្នុង​នោះ ឥណទាន​មាន​រយៈពេល​៥​ឆ្នាំ ហើយ​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃរ​ថយ​ន្ត ដែល​អាច​ស្នើ​សុំ​ឥណទាន​បាន គឺ​ចាប់ពី​ឆ្នាំ ២០០២ ឡើងទៅ​។ សម្រាប់​ទំហំ​នៃ​ឥណទាន អតិ​ថិ​ជន​អាច​ខ្ចី​បាន​រហូតដល់ ៧០% នៃ​តម្លៃរ​ថយ​ន្ត ហើយ​ការ​អនុ​ម័ត​ឥណទាន គឺ​មាន​ភាព​រ​ហ័​សទាន់ចិត្ត​ផងដែរ ប្រសិនបើ​អតិ​ថិ​ជន​មាន​ឯកសារ​គ្រប់​គ្រាន់ និង​ត្រឹមត្រូវ​។​

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គ​ល​របស់​ធនាគារ CIMB មាន​ប្រសាសន៍ថា​៖ "​យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ទៅលើ​ទីផ្សារ​ឥណទាន​រ​ថយ​ន្ត ក្នុង​ប្រទេស​កម្ពុជា មុននឹង​ធនាគារ​សម្រេច​បង្កើត​ឥណទាន​រ​ថយ​ន្ត​នេះឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន​ទទួលបាន​ទាំង​រ​ថយ​ន្ត​ដែល​ខ្លួន​ស្រឡាញ់ រួមទាំង​អត្រា​ការ​ប្រាក់​ទាប និង​លក្ខខណ្ឌ​ល្អប្រសើរ ពី​ធនាគារ CIMB ផងដែរ​។"
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ +855 (0) 23 988 388 ចូល​ទៅកាន់​គេហ​ទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅ​កាន់សាខា​ណាមួយ​របស់​ធនាគារ CIMB​៕
អានបន្ត:


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop