ក្នុងជ័យជម្នះ៤-២ លើក្រុម Henan Jianye កាលពីចុងសប្ដាហ៍ខ្សែប្រយុទ្ធប្រេស៊ីលដែលមានឈ្មោះដើមថា Givanildo vieira de sousa មានឱកាសទាត់បាល់ពិន័យ Free kick ចម្ងាយជិត៣០ម៉ែត្របញ្ចូលទីបានសម្រេចនៅនាទី៥២ ខណៈអ្នកចាំទីមិនអាចជួយសង្គ្រោះអ្វីបាននោះទេ។
យ៉ាងណា ជ័យជម្នះខាងលើមិនអាចជួយឲ្យក្រុមដែលដឹកនាំដោយលោក Andre Villas-Boas ក្លាយជាជើងឯកបានឡើយពោលគឺបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះដោយបច្ចុប្បន្ន Shanghai SIPG ចាញ់ក្រុមកំពូលតារាង Guangzhou Evergrande រហូត៦ពិន្ទុស្របពេលសល់១ប្រកួតទៀតរដូវកាល២០១៧ នឹងចប់សព្វគ្រប់៕
Post a Comment