នេះជាក្ដីបារម្ភមួយរបស់មនុស្សសម័យថ្មី ព្រោះពួកគេចង់បានលំនៅដ្ឋានផ្ទាល់ខ្លួនភ្លាមៗ ក្រោយពេលរៀបការហើយ ដើម្បីឲ្យរស់នៅបានសុខស្រួល។ តែយ៉ាងណាអ្នកមានវ័យចាប់ពី ២០ ឆ្នាំដែលចង់ទិញផ្ទះ ត្រូវដឹងពី ៤ ចំណុចនេះសិន ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់៖
១.អង្គុយពិភាក្សាជាមួយអ្នកជំនាញ
រូបតំណាង
នៅអាយុ ២០-៣០ ឆ្នាំយុវវ័យមិនទាន់មានលុយច្រើននោះទេ។ ដូចនេះមានការងារ និងប្រាក់ខែគួរសម ក៏មិនអាចចេះតែទិញបានឡើយ ត្រូវស្វែងរក និងធ្វើការស្រាវជ្រាវក្នុងដំណើរការទិញផ្ទះ ទើបអាចបាន។ ម្យ៉ាងទៀតត្រូវសួរនិងពិភាក្សាជាមួយអ្នកជំនាញផ្នែកនេះពីប្រាក់កម្ចីជាច្រើន និងរបៀបរបបច្រើនយ៉ាងទៀតដែលមិនធ្វើឲ្យប៉ះពាល់បិរញ្ញវត្ថុក្នុងគ្រួសារ ក្រោយសម្រេចចិត្តថាទិញ។
២.ស្វែងរកអ្នកឯកទេសខាងសូរិយោដី
រូបតំណាង
វ័យប៉ុណ្ណេះ គឺមិនទាន់មានបទពិសោធគ្រប់គ្រាន់ក្នុងរឿងលិខិតស្នាមផ្សេងៗឡើយ ជាពិសេសផ្នែកសូរិយោដីតែម្ដង។ ត្រូវស្វែងរក អ្នកជំនាញខាងមើលក្រដាស់ក្របខ័ណ្ឌផ្ទេរសិទ្ធផ្សេងៗពីដីធ្លី ដែលអ្នកកំពុងចង់ទិញផ្ទះនោះថាមានជាប់ពាក់ព័ន្ធនឹងបញ្ហាដោះស្រាយមិនចេញដែរឬ ទេ។ ជាទូទៅអ្នកត្រូវការទទួលបានប្រព័ន្ធឯកសារល្អ ទើបអាចរស់នៅយ៉ាងមានសេចក្ដីសុខក្នុងផ្ទះថ្មីនោះ។
៣.ចរចារដោយខ្លួនឯង
រូបតំណាង
ទោះជាមានប្រាក់ច្រើន ឬគ្រប់សម្រាប់ទៅទិញក៏ដោយ ក៏កុំឲ្យឈ្មួញកណ្ដាលអ្នកទៅចរចារតម្លៃផ្ទះនោះអី ព្រោះគេអាចស៊ីលើស៊ីក្រោមអ្នកក៏ថាបាន។ តែត្រូវទៅធ្វើរឿងនេះដោយខ្លួនឯង តែចាំឲ្យប្រាប់ធីបទៅឈ្មួញកណ្ដាលវិញ បែបនេះទើបយើងអាចដឹងពីតម្លៃពិតប្រាកដ។ ការចរចារគឺធ្វើពីតម្លៃតូចទៅធំ ដូចនេះកុំឆាប់ជឿតម្លៃដែលគេដាក់ឲ្យពេក មួយវិញទៀតមិនគួរឲ្យថ្លៃទាបបេកទេ ព្រោះរកស៊ីរបស់នេះគេមិនចុះថ្លៃច្រើនដូចតថ្លៃទិញខោអាវឡើយ។
៤.កុំចរចារដោយប្រញាប់ប្រញាល់ ឬមិនទាន់ឃើញកន្លែងផ្ទាល់ភ្នែក
រូបតំណាង
ដើរមើលរបស់ឲ្យអស់ចិត្តសិន ចាំបើកការចរចារតាមក្រោយ ព្រោះបើធ្វើតាមចិត្តចង់ អាចបណ្ដាលឲ្យខាតបង់ក៏ថាបាន។ ត្រូវស្វែងយល់ពីប្រព័ន្ធគមនាគមន៍ផ្សេងៗនៅជុំវិញកន្លែងរស់នៅ ត្រូវស៉ើបពីសុវត្ថភាព ហើយក៏ត្រូវដឹងពីរយៈចម្ងាយដែរ ថាវាសមសួននឹងកន្លែងធ្វើការឬអត់។ រឿងមួយទៀតដែលមិនគួរភ្លេច គឺប្រព័ន្ធស្ដង់ដារនៃការសាងសងផងតែម្ដង ទើបមិនធ្វើឲ្យអ្នកខាតបង់នៅពេលក្រោយ ហើយរឿងមួយទៀតដែលមិនគួរភ្លេច គឺរកអ្នកអចលនទ្រព្យ និងវិនិយោគិន ឲ្យគេមកវាយតម្លៃផ្ទះ ថាតើសមរម្យតាមតម្លៃទីផ្សារឬអត់៕
Post a Comment