ផ្សិតយក្សនេះត្រូវបានប្រទះឃើញនៅខេត្តយូណាន ប្រទេសចិន ឈរនៅកម្ពស់ ៨០សង់ទីម៉ែត្រ និងផ្នែកខាងលើរបស់វាមានវិមាត្រ ៤០សង់ទីម៉ែត្រ។
អ្នកប្រទះឃើញផ្សិតយក្សមុនគេមានឈ្មោះ Liu Dingsong អាយុ ៨១ឆ្នាំ ជាអ្នកភូមិទីនោះ ហើយលោកតាបានធ្វើរបងឈើបណ្ដោះអាសន្នការពារកុំឲ្យអ្នកភូមិផ្សេងទៀតចូលទៅដក ឬកាច់យកបរិភោគ។
លោកតានិយាយថា "ខ្ញុំបានកាច់មួយចំណិតតូចមកតេស្ត វាមានរសជាតិផ្អែមពេេលដំបូង ប៉ុន្តែបន្តិចក្រោយមក អណ្ដាតខ្ញុំចាប់ផ្ដើមស្ពឹក ដូច្នេះខ្ញុំសន្និដ្ឋានថា វាជាផ្សិតពុល"។ ប៉ុន្តែក្រោយពីអ្នកជំនាញចុះទៅតេស្តមើលរួច ពួកគេអះអាងថា វាជាផ្សិតធម្មតាប៉ុណ្ណោះ និងអាចទទួលបាន៕
Post a Comment