(ក្រុមការងារក្រសួងបរិស្ថានកំពុងផ្គុំឆ្អឹងកូនសត្វដំរីអាស៊ី/រូបភាព៖ក្រសួងបរិស្ថាន)
កូនសត្វដំរីអាស៊ីននេះ មានឈ្មោះវិទ្យាសាស្រ្តថា Elephan maximus។ កូនដំរីអាយុប្រហែលមួយឆ្នាំនេះបានស្លាប់ដោយជាប់អន្ទាក់ខ្សែភ្លើងរបស់ព្រានព្រៃកាលពីឆ្នាំ២០១៦ ក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ។
ក្រសួងឲ្យដឹងថាក្រុមការងារក្រសួងបរិស្ថានពេលនេះកំពុងរៀបចំផ្គុំឆ្អឹងកូនដំរីនេះឲ្យចេញជារូបរាងដំរីវិញ និងថាទុកសម្រាប់ដាក់តាំងពិព័រណ៌ជាសាធារណៈនៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៧ នៅកោះពេជ្រ។
(ឆ្អឹងកូនដំរីអាស៊ី ដែលមិនទាន់ចាប់ផ្គុំ)
បើតាមក្រសួង សត្វដំរីប្រភេទនេះកំពុងរងគ្រោះថ្នាក់កម្រិតជាតិ និងសកល ហើយថាសត្វប្រភេទនេះត្រូវបានហាមឃាត់មិនឲ្យមានការជួញដូរនោះទេ៕
Post a Comment