ចង់​ដើរលេង​បោះតង់ តើគួរ​ត្រៀម​អ្វីខ្លះ?

ការដើរ​កម្សាន្ត​បោះ​ជុំរុំ​តង់ គឺ​សប្បាយ​ម្យ៉ាង​ខុសប្លែក​ពីការ​ដើរលេង ដែល​គេង​នៅក្នុង​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ។ 

ការ​បោះតង់ មាន​ដូចជា​នៅ​ក្នុង​ព្រៃ តាម​មាត់​ឆ្នេរ​សមុទ្រ មាត់ព្រែក ឬ​នៅ​លើភ្នំ​ជាដើម។ ដើម្បី​ឲ្យការ​បោះតង់​​ប្រកប​ដោយ​សុវត្ថិភាព និង​មិន​ខ្វះខាត​មុខ​ក្រោយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បោះតង់​​សោះ​នោះ គួរត្រៀម​របស់​របរ​ដូច​ខាងក្រោម​នេះ៖
១. សម្លៀកបំពាក់៖ 

ខោ​ជើងវែង​អាវ​ដៃវែង សម្រាប់​ការពារ​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​ពេល​យប់ ខោរអាវ​តាម​ចំណូល​ចិត្ត​សម្រាប់​ស្លៀកពាក់​នៅ​ពេល​ថ្ងៃ (មើលតាមអាកាសធាតុ)។
២. កាបូប​មួយ​តូច​ល្មម​ដែល​មាន​របស់​របរ​សម្រាប់​ងូតទឹក​ដូចជា៖ 

ថ្នាំ​ និង​ច្រាស់​ដុសធ្មេញ សាប៊ូ​ដុសខ្លួន សាប៊ូ​កក់សក់ សាប៊ូ​លាងមុខ។ (ចំណាំ៖ គួរតែ​យក​របស់​ទាំងអស់​ក្នុង​បរិមាណ​សមរម្យ​សម្រាប់​ប្រើ ២ទៅ៣​ថ្ងៃ)
៣. ឡេលាប​ការពារ​កម្តៅ​ថ្ងៃ និង​ឡេ​លាប​ការពារ​មូស​ឬ​សត្វ​ល្អិត​ខាំ។

៤. ប្រេងខ្យល់​ប្រេង​កូឡា និង​ប្រអប់​ដាក់​ថ្នាំពេទ្យ​មួយ​ចំនួន ដូចជា ថ្នាំ​ចុក​ពោះ​រាគ ថ្នាំ​ឈឺក្បាល វិលមុខ ក្តៅខ្លួន​ជាដើម។

៥. ក្រដាស​ជូតមាត់ និង​ក្រដាស​សើម។

៦. ភួយ​ស្តើងៗ​ល្មម ជាមួយ​កូន​ខ្នើយ​តូច​មួយ។

៧. ពិល កូន​កាំបិត ដែកកេះ ថង់​សម្រាប់​ដាក់​ឥវ៉ាន់ និង​ខ្សែពួរ​តូច​ទុក​សម្រាប់​ប្រើ​នៅពេល​ចាំបាច់។

៨. អាហារ​សម្រន់​ដូចជា៖ នំ​កញ្ចប់ ដំណាប់​ផ្លែឈើ មី​កំប៉ុង ទឹកសុទ្ធ​ផ្សេងៗ។


ខាងលើ​នេះ​ជា​សម្ភារៈ​ដែល​យើង​ត្រូវ​យក​តាម​ខ្លួន។ វាអាច​នៅមាន​របស់​មួយ​ចំនួន​តូច​ទៀត តែ​អាស្រ័យ​ទៅលើ​អ្នក​ប្រើ​នោះទេ ថាតើ​ពួកគេ​ត្រូវការ​អ្វី​បន្ថែម​ទៀត៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop