ការឈឺក្បាលច្រើនតែទាក់ទងនឹងការវិលមុខ និងបង្កឡើងដោយមូលហេតុដូចគ្នា។ ករណីភាគច្រើន កាលណាអាការៈឈឺក្បាលរកឃើញ ឬកំណត់រោគវិនិច្ឆ័យបានត្រឹមត្រូវ និងលឿន អាចជារឿងសំខាន់មួយក្នុងការស្វែងរកមូលហេតុ និងការព្យាបាលរបស់វាដែរ។
អ្នកជំនាញនិយាយថា អ្នកជំងឺគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ឬសង្គ្រោះបន្ទាន់បើសិនជាអ្នកមានអាការៈដូចខាងក្រោមនេះ ព្រោះវាអាចជាសញ្ញាបញ្ជាក់អំពីបញ្ហា ឬជំងឺដែលកាន់តែធ្ងន់ធ្ងរ។
- បើសិនជាអ្នកមានអារម្មណ៍ឈឺក្បាលខ្លាំងក្លាភ្លាមៗ នោះវាអាចជាសញ្ញាមួយដែលត្រូវការជួបពេទ្យ និងព្យាបាល ដោយសារតែវាអាចជាអាការៈរបស់ជំងឺធ្ងន់ណាមួយហើយ។
- បើសិនជាអ្នកឈឺក្បាលជាមួយនឹងអាការៈផ្សេងទៀតដូចជា ក្តៅខ្លួន រឹងក វង្វេងវង្វាន់ ប្រកាច់ ភ្នែកមើលឃើញពីរៗ ខ្សោយ ស្ពឹក ឬពិបាកនិយាយ គឺត្រូវតែទៅជួបពេទ្យឲ្យបានលឿនបំផុត។
- បើសិនជាអ្នកទើបតែមានរបួសនៅក្បាលថ្មីៗ ហើយឈឺក្បាលក្រោយពីជួបគ្រោះថ្នាក់ ឬឈឺក្បាលកាន់តែខ្លាំងទៅៗ នោះ ក៏ជាសញ្ញាដែលត្រូវការជួបពេទ្យជាបន្ទាន់ដែរ។
- បើសិនជាអ្នកឈឺក្បាលរ៉ាំរ៉ៃដែលកាន់តែខ្លាំងទៅៗក្រោយពីក្អក ឬដកដង្ហើមជ្រៅ ប្រឹងកខ្លាំង ឬធ្វើចលនាភ្លាមៗ អ្នកគួរតែទៅជួបពេទ្យដើម្បីរកមើលមូលហេតុនៃការឈឺក្បាលនេះផង៕
Post a Comment