ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញបានចារឈ្មោះខ្លួនឯងជាមួយនឹងកីឡាករ៦នាក់ផ្សេងទៀតដែលបង្ហាញខ្លួនជាង៣០០ប្រកួតឲ្យក្លឹបរហស្សនាមថា Los Colchoneros ក្នុងនោះ ៣៧ប្រកួតរបស់គេគឺលេងនៅ Copa del Rey, ៣០០ប្រកួតនៅ La Liga និង៣១ប្រកួតនៅពានទ្វីបអឺរ៉ុប។
អតីតកីឡាករដ៏ល្បីល្បាញរបស់ Liverpool នៅសល់កុងត្រា១រដូវកាលពេញជាមួយ Atletico មានន័យថារូបគេនៅមានឱកាសបំបែកកំណត់ត្រាបន្តទៀត។ នេះគឺជារដូវកាលទី១១ហើយរបស់តារាឆ្នើមមានឈ្មោះហៅក្រៅថា El Nino ជាមួយក្លឹបមានមូលដ្ឋាននៅម៉ាឌ្រីដក្នុងនោះ Torres ទម្លាយសំណាញ់ទីបាន ១១៩គ្រាប់៕
Post a Comment