យោងតាមបញ្ជីមហាសេដ្ឋីពាន់លានដុល្លាររបស់ Bloomberg បង្ហាញថាស្ថាបនិកវ័យ ៣៣ ឆ្នាំរូបនេះ ជាប់ចំណាត់ថ្នាក់លេខ ៥ ជាបុគ្គលមានជាងគេក្នុងលោក។ ប៉ុន្តែបើក្រឡេកមើលលើការរស់នៅរបស់មហាសេដ្ឋីរូបនេះ ហាក់ដូចជាមិនហ៊ឹកហ៊ាក់ខ្លាំងនោះទេ ខុសប្លែកពីមហាសេដ្ឋីដទៃទៀត។
លោក Mark មានឯកសណ្ឋានមួយដែលខ្លួនចូលចិត្តបំផុត។ នោះគឺអាវយឺតដៃខ្លីពណ៌ប្រផេះ រួមទាំងអាវគ្របក្បាលពណ៌ប្រផេះដូចគ្នា ដែលជាផលិតផលម៉ាកល្បី ហើយមានតម្លៃថ្លៃជាងរូបរាងរបស់វាទៅទៀត ដោយលក់រាយក្នុងតម្លៃខ្ទង់រយ ទៅខ្ទង់ពាន់ដុល្លារ។យានជំនិះរបស់មហាសេដ្ឋីកូនពីររូបនេះមានតម្លៃមិនថ្លៃឡើយ។ គេធ្លាប់ប្រទះឃើញ Mark ជិះរថយន្ត Acura TSX, Volkswagen ប្រភេទ Hatchback និង Honda Fit ដែលរថយន្តទាំងនេះមានតម្លៃខ្ទង់ ៣០ ០០០ ដុល្លារ ឬ ក្រោមនេះ។
ចំពោះលំនៅឋានវិញ មហាសេដ្ឋីរូបនេះហាក់ដៃទូលាយបន្តិច ដោយនៅខែឧសភា ឆ្នាំ ២០១១ គាត់បានទិញផ្ទះទំហំ ៤៦៤ ម៉ែត្រការ៉េ នៅតំបន់ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ដែលមានតម្លៃ ៧ លានដុល្លារ។ នៅឆ្នាំបន្ទាប់គាត់ក៏បានចំណាយលុយ ៣០ លានដុល្លារ ទិញយកទ្រព្យសម្បត្តិជុំវិញផ្ទះរបស់ខ្លួន ដែលមានផ្ទះចំនួន ៤។
មិនតែប៉ុណ្ណោះ Mark ក៏បានទិញផ្ទះល្វែងនៅសង្កាត់ Mission ទីក្រុង San Francisco ផងដែរ នៅឆ្នាំ ២០១៣ ដែលមានទំហំ ៥១០ ម៉ែត្រការ៉េ និងបានចំណាយជាង ១ លានដុល្លារលើការជួសជុល។
នៅឆ្នាំ ២០១៤ មហាសេដ្ឋីរូបនេះបានទិញយកដីពីរកន្លែងលើកោះ Kauai ដោយចំណាយអស់ ១០០ លានដុល្លារ។
លោក Mark មិនសូវធ្វើដំណើរកម្សាន្តប៉ុន្មានទេ ហើយទោះបីជាដើរកម្សាន្តក៏ក្រុមហ៊ុន Facebook ជាអ្នករ៉ាប់រងដែរ។ យ៉ាងណាក្ដីចំពោះមធ្យោបាយធ្វើដំណើរ និងដើម្បីការពារសុវត្ថិភាព Mark ក្រុមហ៊ុន Facebook ត្រូវចំណាយជិត ៥ លានដុល្លារ កាលពីឆ្នាំ ២០១៥។
ការចំណាយនេះអាចនឹងឡើងខ្ពស់នៅឆ្នាំ ២០១៧ ដោយសារ Mark បានចំណាយពេលទំនេរដើរកម្សាន្តនៅសហរដ្ឋអាមេរិក ជាផ្នែកមួយនៃគោលដៅរបស់ខ្លួន ដែលចង់ដើរឲ្យបានគ្រប់រដ្ឋនៅសហរដ្ឋអាមេរិក។
Mark មានគម្រោងថានឹងលក់ភាគហ៊ុន Facebook ដែលខ្លួនឲ្យបាន ៩៩% ក្នុងជីវិតរបស់ខ្លួន៕
Post a Comment