សម្រាប់អ្នកមានជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ខ្លាច​បន្លែ​៣​មុខ​នេះ​ណាស់

ប្រសិន​ជា​អ្នក​ចង់​គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​មិន​ឲ្យ​ឡើង អ្នក​អាច​ជ្រើសរើស​បន្លែ​ទាំង​៣​ប្រភេទ​នេះ​ដើម្បី​ពិសារ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
១/ ត្រឡាច​
វា​ជា​បន្លែ​ដែល​អាច​ជួយ​ទប់​មិន​ឲ្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់​ឡើយ​។ ជាពិសេស វា​ថែមទាំង​អាច​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ងាយ​ចាស់ ស្បែក​នឹង​ភ្លឺ ហើយ​ម៉ត់​រលោង​ជាមិនខាន​។​




២/ ​ការ៉ុត​
ក៏​ជា​បន្លែ​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទាំង​២​ប្រភេទ​ខាងលើ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែម​ទាំង​ជួយ​ឲ្យ​ថ្លើម និង​ពោះវៀន​មាន​សុខភាព​ល្អ​ទៀតផង​។ ជាពិសេស វា​ក៏​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ឲ្យ​រឹងមាំ​ផង​ដែរ​។​

៣/ ​ផ្កា​ខាត់ណា

ជា​បន្លែ​ដែល​សម្បូរ​វីតាមីន​សេ ដែល​អាច​ជួយ​ថ្លើម​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​។ វា​មិន​ត្រឹមតែ​អាច​ការពារ​អ្នក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​បេះដូង​ទៀតផង​។ ជាពិសេស អ្នក​នឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​នោះទេ​៕
កីឡាករ​បាល់ទាត់ ៦រូប​មុខ​ស្រដៀង​តួកុនល្បីៗ

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop