ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មកពីគ្រប់ស្ថាប័ន បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះករុណា អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ កាលពីព្រឹកថ្ងៃទី១៥តុលា ២០១៧ ដែលជាថ្ងៃខួបគម្រប់ ៥ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះអង្គ។ ពិធីនេះធ្វើឡើងនៅព្រះបរមរូបរបស់ព្រះអង្គ ដែលស្ថិតនៅខាងកើតវិមានឯករាជ្យ។
គួររំលឹកថា សម្តេចព្រះនរោត្តម សីហនុ បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្រុងប៉កាំង ប្រទេសចិន។
សូមទស្សនាទិដ្ឋភាពមួយចំនួន ស្តីពីការចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ ខាងក្រោមនេះ៖
Post a Comment