ការភ្លាត់ចាញ់១គ្រាប់នៅម៉ោងបន្ថែមនេះដែរ បានធ្វើឱ្យលោក Inoue Kazunori សោកស្ដាយយ៉ាងខ្លាំង ត្បិតអីលទ្ធផលសឹងតែចែកគ្នាម្នាក់១ពិន្ទុទៅហើយកាលពីល្ងាចម្សិលមិញនេះ។ កម្ពុជាតែងភ្លាត់ឱ្យគេស៊ីបាននៅចុងម៉ោងនេះ ត្រូវបានគ្រូបង្វឹកជនជាតិជប៉ុនមើលឃើញថាកីឡាករទាំងអស់តែងតែបាត់បង់ជំហររបស់ខ្លួននៅនាទីចុងក្រោយ ដែលនេះតែងបង្កជាផលល្អសម្រាប់គូប្រកួតជានិច្ច។
"ជំហរ" ជាពាក្យដែលលោក Inoue Kazunori ប្រាប់ទៅកូនក្រុមទាំងអស់ថាត្រូវតែកែប្រែនិងប្រឹងប្រែងរក្សាជំហរនេះឱ្យបានមែនទែន បើមិនដូច្នេះទេការប្រកួតទាំងអស់ ពួកគេនឹងបរាជ័យនៅចុងម៉ោងនេះហើយ។ បាល់ទាត់ត្រូវការឱ្យកីឡាកររក្សាជំហរគ្រប់វិនាទីរបស់ខ្លួន រហូតដល់ចប់ការប្រកួត ទើបអាចរក្សាលទ្ធផលដែលចង់បាន។
អ្នកគាំទ្រភាគច្រើនបានឃើញហើយថាទាំងក្រុមធំនិងតូច ភាគច្រើនតែងតែរបូតគ្រាប់បាល់នៅចុងម៉ោងជានិច្ច ត្បិតអីពួកគេលេងបានល្អតាំងពីដើមតង់មកហើយក៏ដោយ។ ចំណុចនេះជាអ្វីដែលក្រុមកីឡាករទាំងអស់ត្រូវកែប្រែវិញ៕
Post a Comment