រូបភាពបែបងងឹត ឬមានស្រមោលតិច ឬច្រើនបង្ហាញពីអារម្មណ៍សោកសៅ មនោសញ្ចេតនា និងមានលក្ខណៈអាថ៌កំបាំង។ អ្នកអាចពិនិត្យមើលនូវការប្រើប្រាស់ស្រមោល ឬភាពងងឹតលើ ទិដ្ឋភាពឲ្យបានល្អប្រសើរដូចខាងក្រោម៖
១. ថតរូបលក្ខណៈ Silhouettes
អ្នកអាចបង្កើនការចាប់អារម្មណ៍ដោយឲ្យ Subject មានពន្លឺពីក្រោយ ហើយមានពន្លឺនៅគែមនៃ Subject បន្ថែម បន្ទាប់មក អ្នកអាចថតលក្ខណៈ Burst (ថតជាប់ៗគ្នា) សម្រាប់សត្វមានចលនា ដូចជាខ្លាឃ្មុំនៅខាងលើជាដើម។
២. ទាញយកលក្ខណៈម្លប់ងងឹតដើម្បីកំណត់នូវរូបរាង
អ្នកអាចថតនូវទិដ្ឋភាពលក្ខណៈពីក្រោមឆត្រ (ងើយកាមេរ៉ាតម្រង់ឡើងលើទៅឆត្រ) នៅកម្រិតពន្លឺខ្ពស់ ដើម្បីអាចឲ្យស្រមោលកំណត់នូវទម្រង់ ឬបែបបទរបស់ Subject។
៣. ប្រើប្រាស់ Negative reflector (មានស្រមោលលើផ្នែកណាមួយដោយពន្លឺ)
ដើម្បីកំណត់ទម្រង់អ្នកអាចបង្កើតនូវទិដ្ឋភាពលក្ខណៈអាថ៌កំបាំងក្នុងទម្រង់ Portrait ដោយរារាំងនូវពន្លឺលើផ្នែកមួយចំនួន ដូច្នេះតំបន់របស់ទិដ្ឋភាពនឹងមានស្រមោលពេញលេញល្អ។
៤. បន្ថយលក្ខណៈ Noise លើរូបភាពដោយភាពងងឹត
តំបន់ងងឹតនៃរូបភាពមាន Noise ច្រើនជាងតំបន់ភ្លឺ ដែលអាចមានបញ្ហាពេលថតពេលយប់។ Long-exposure noise reduction ក្នុងកាមេរ៉ា DSLRs និង ILCs ចាប់យក Frame ទីពីរដែលមានពណ៌ខ្មៅ បន្ទាប់មកប្រើ Frame នេះដកចេញនូវចំនួន Noise ពី Exposure ពិត ដែលធ្វើឲ្យរយៈពេល Exposure គុណនឹងពីរ។ ដូច្នេះ ក្នុងរូបភាពដែលមានស្រមោលខ្លាំង ដែលបានថតនៅកម្រិត ISO ខ្ពស់ គួរបម្លែងទៅជាពណ៌ខ្មៅ និងសរ។
៥. ប្រើស្រមោលក្នុងការផ្ដល់នូវវិមាត្រដល់ទីធ្លា
សម្រាប់រូបភាពទេសភាពបែបងងឹត ឬមានស្រមោលខ្លាំង អាច Spotmeter លើតំបន់ដែលមានពន្លឺមធ្យម ហើយឲ្យស្រមោលនោះធ្លាក់ទៅកន្លែងដែលវាគួរទៅ។ Spotmeter ជា Light meter ដែលចាប់យកនូវតំបន់ច្បាស់លាស់តូចមួយនៃ Subject ជៀសជាងទិដ្ឋភាពទាំងមូល ដែលត្រូវថត។
៦. ប្រើ Exposure compensation
អ្នកអាចកំណត់ White Balance ជា Tungsten លើកាមេរ៉ាក្នុងពេលថ្ងៃ ដើម្បីបង្កើតជាពន្លឺពណ៌ខៀវនៃពេលល្ងាច ឬទិដ្ឋភាពមានស្រមោលខ្លាំង។ Flash នឹងបំភ្លឺនូវ Subject ហើយរក្សាផ្ទៃខាងក្រោយនៅងងឹត។
៧. ប្រើរូបភាពពេលថ្ងៃសម្រាប់ពេលយប់
អ្នកអាចប្រើរូបភាពពេលថ្ងៃ សម្រាប់ទិដ្ឋភាពពេលយប់ ដោយការកាត់បន្ថយនូវពន្លឺប៉ះនឹង Sensor ដោយប្រើ Neutral-density filter (បន្ទះថ្លាមានពណ៌ស្រអាប់ដាក់ពីមុខ Lens កាមេរ៉ា) ហើយវានឹងអាចឲ្យអ្នកប្រើ Exposure រយៈពេលយូរបាន។
៨. បន្ថែមពន្លឺទៅលើភាពងងឹត
អ្នកអាចបិទនូវ Gel (ស្ទីកគ័រថ្លាមានពណ៌ផ្សេង) ពណ៌លឿងពីខាងមុខ Flash ហើយរក្សាកាមេរ៉ាឲ្យប្រើប្រាស់នូវ White balance ជា Daylight។
៩. ប្រើ Pattern របស់ស្រមោលដើម្បីបង្កើតនូវ Texture
អ្នកអាចបង្កើតនូវស្រមោលនៃ Pattern ដោយប្រើផ្ទាំងអ្វីមួយដែលមានក្បាច់ ហើយមានប្រហោង រួចដាក់ពីមុខនឹងពន្លឺ ដែលវានឹងបង្ហាញជារាងមួយដ៏ស្អាត។
១០. កំណត់ Frame ជាមួយនឹងភាពងងឹត
អ្នកអាចប្រើប្រាស់ភាពងងឹតសម្រាប់កំណត់អ្វីមួយ ដូចជាប្រើស្រមោលងងឹត ដើម្បីកំណត់នូវយន្តហោះ ក្នុងការថតរូបទិដ្ឋភាពទីក្រុង ឬប្រើប្រាស់ផ្លូវក្រោមដី ឬស្រមោលពីគ្រឿងសង្ហាររឹមជាដើម៕
Post a Comment