បិតា Amazon ត្រៀមលក់សំបុត្រទេសចរណ៍ទៅលេងអាវកាសនៅឆ្នាំ ២០១៩ ខាងមុខនេះ

Jeff Bezos ស្ថាបនិក និងនាយកប្រតិបត្តក្រុមហ៊ុន Amazon គាត់បានបង្កើតក្រុមហ៊ុនអាវកាសមួយទៀតដែលមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ ហើយពេលនេះគាត់កំពុងត្រៀមខ្លួនលក់សំបុត្រទេសចរណ៍ទៅលេងអាវកាសនៅឆ្នាំ ២០១៩ ខាងមុខនេះ។
ក្រុមហ៊ុន Blue Origin មានគម្រោងនាំមនុស្សទៅកាន់ពិភពអាវកាសក្នុងរយៈពេល ១៨ ខែ មិនត្រឹមតែនាំអាកាសយានិកប៉ុណ្ណោះទេ តែក្រុមហ៊ុននេះគ្រោងនឹងនាំប្រជាពលរដ្ឋទូទៅ ទៅកាន់អាវកាសផងដែរ នេះបើតាមការលើកឡើងរបស់លោក Bob Smith នាយកប្រតិបត្តិក្រុមហ៊ុន Blue Origin ។

កាលពីខែមិនាកន្លងទៅនេះ Blue Origin បានទទួលអតិថិជនដំបូងរបស់ខ្លួនដែលជាដៃគូសហការគឺក្រុមហ៊ុន European satcom Eutelsat ដែលគ្រោងហោះហើរទៅអាវកាសនៅឆ្នាំ ២០២១ ។ ហើយសប្តាហ៍មុននេះ Blue Origin ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍របស់ថៃ mu Space Corporation ផងដែរ ។
គួរបញ្ជាក់ថា តម្លៃនៃគម្រោងនេះត្រូវគេប៉ានស្មានថាប្រហែលជា ២៥០ ០០០ ដុល្លារ តែគេមិនទាន់ដឹងថាហោះហើរប៉ុន្មានថ្ងៃនេះទេ ហើយមុនពេលចេញដំណើរអតិថិជនទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តសុខភាពជាមុនសិន ។

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ

Post a Comment

Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop