អាមេរិក បញ្ជូន​នាវា​ចម្បាំង និង​យន្តហោះ ទៅជួយ​សង្គ្រោះ​ប្រជាជន​ពី​ទឹកជំនន់

នាវាចម្បាំង​អាមេរិក ២​គ្រឿង គឺ USS Kearsage និង USS Oak Hill ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋ​តិចសាស់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ពី​ទឹក​ជំនន់ ដែល​បាន​កើតឡើង​ដោយសារ​ខ្យល់ព្យុះ​ត្រូពិច Harvey។


នាវា​ចម្បាំង​ទាំង២គ្រឿង​នេះ គឺ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅក្នុង​មហា​សមុទ្រ​អាត្លង់ទិក ទៅកាន់​ទីក្រុង Norfolk កាលពី​ថ្ងៃទី២៩​សីហា រួចនឹង​ចាកចេញ​ពីក្រុង​នេះ ទៅកាន់​រដ្ឋ​តិចសាស់ នៅថ្ងៃទី​៣១សីហា​នេះ​ហើយ។
មន្រ្តី​កងទ័ព​ម៉ារីនម្នាក់​បាន​ឲ្យដឹង​ថា កងម៉ារីន​ចំនួន ៦៩០​នាក់ នឹង​ធ្វើ​ដំណើរ​លើ​នាវា Oak Hill ដើម្បី​ទៅជួយ​សង្គ្រោះ​ជន​រងគ្រោះ។

ក្នុងពេល​ជាមួយ​គ្នា​នេះដែរ កងទ័ព​អាកាស និង​ឧទ្ធម្ភាគចក្រ​នៃ​កងទ័ព​ជើងទឹក បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​រដ្ឋ​តិចសាស់ តាំងពី​ដើម​សប្តាហ៍​នេះ​មកម្លេះ។
ឆ្មាំជាតិ​ប្រចាំ​រដ្ឋ​តិចសាស់ ក៏បាន​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន ១៦​គ្រឿង ចំណែក​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​មកពី​រដ្ឋ​ផ្សេងៗ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​ផងដែរ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop