ប្រាសាទសម្បូរព្រៃគុក​ដែលលាក់​ខ្លួនពួន​​ក្នុង​ព្រៃទាក់ទាញ​ភ្ញៀវ​ទេសចរមិនដាច់

ប្រាសាទសម្បូរព្រៃគុកស្ថិតនៅក្នុងខេត្តកំពង់ធំ ចម្ងាយ៣០គីឡូម៉ែតទៅភាគខាងជើង ឬ២០៦គីឡូម៉ែតពីខាងជើងរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកគ្របដណ្តប់ទៅដោយព្រៃឈើ ហើយបានក្លាយជាទីកន្លែងដែលទាក់ទាញអ្នកទេសចរទៅកម្សាន្តផងដែរ។
 ដើម្បីមាន​ភាពងាយស្រួល អ្នកអាចចុះឈ្មោះចូលកម្មវីធីដំណើរកម្សាន្តប្រាសាទសម្បូរព្រៃគុកតាមរយៈអ៊ីនធឺណិត ឬឲ្យសណ្ឋាគារដែលអ្នកស្នាក់នៅកក់ឲ្យ​ក៏បានដែរ ដែលមានបូកបញ្ចូលនូវមធ្យោបាយធ្វើដំណើរ​ និងការធ្វើបទបង្ហាញពីប្រវត្តិប្រាសាទផងដែរ។

 នៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៧នេះ អង្គការសហប្រជាជាតិបានដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុករបស់ប្រទេសកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ ហើយ​ក៏​មាន​បង្ហាញ​នៅ​លើ​​គេហទំព័រ​អង្គការ UNESCO ដែល​ដាក់​បញ្ចូល​ទិន្នន័យ​ភ្លាមៗបង្ហាញ​ទៅ​កាន់​ពិភពលោកបញ្ជាក់​ថា ប្រាសាទ​ចំណាស់​មួយ​នេះកសាង​ឡើង​នៅ​ចុង​សតវត្ស​ទី៦ និង​ដើម​សតវត្ស​ទី៧។​
 អត្ថបទ៖​ Kimteng Pech

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop