ថ្ម ៤ ប្រភេទ​បំពាក់​លើ​ទូរសព្ទ មាន ២ សឹង​បាត់​ឈ្មោះ​ពី​លោក​នេះ​ហើយ


​ថ្ម​បំពាក់​លើ​ទូរសព្ទ​ដែល​កំពុង​ប្រើប្រាស់គិត​ពី​អតីតកាល​មក​ទល់​ពេល​នេះ គឺ​មាន ៤ ប្រភេទ រួម​មាន​ថ្ម Li-ion (Lithium-Ion), LiPo (Lithium-Polymer), Nickel Metal Hydride និង Nickel-Cadmium។
បច្ចុប្បន្ន​លើ​ស្មាតហ្វូន​ទាំង​អស់​មាន​បំពាក់​តែ ថ្ម ២ ប្រភេទ​គត់​រួម​មាន Li-ion និង LiPo ហើយ​ ២ ​ប្រភេទ​ទៀត ធ្លាប់​តែ​មាន​បំពាក់​លើ​ទូរសព្ទ​មាន​ក្ដារ​ចុច ស៊េរី​ចាស់ៗ ងាក​មក​ទូរសព្ទ​ស៊េរី​​ទំនើប​ គឺ​មិន​ធ្លាប់​ឃើញ​វត្តមាន​វា​ទៀត​នោះ​ឡើយ។ ​​ ១.ថ្ម Li-ion


ទំហំ​ស្មាតហ្វូន​ប្រើប្រាស់​ថ្ម LiPo ក៏​មិន​ចាញ់​ថ្ម Li-ion នោះ​ដែរ ខណៈ​វា​មាន​រូបរាង​តូច មាន​សុវត្ថិភាព​ខ្ពស់ ហើយ​ស្តង់ដារ​ប្រើប្រាស់​ដូច​ទៅ​នឹង​ថ្ម Li-ion។​ ប្រភេទ​ថ្ម​ទាំង ២ សុទ្ធ​សឹង​តែ​មាន​មុខងារ​ផ្ដាច់​ចរន្ត​ភ្លើង​ស្វ័យប្រវត្តិ នៅ​ពេល​សាក​បញ្ចូល​ពេញ ១០០ ភាគរយ។
ចំពោះ​ថ្ម LiPo អាច​ផ្ទុក​ថាមពល​ខ្ពស់​ជាង ៤០ ភាគរយ ធៀប​ទៅ​នឹង​ទំហំ​ថ្ម Nickel Metal Hydride ដោយ​ទោះ​បី​ជា​មាន​ទំហំ​ប៉ុន​គ្នា​ក្ដី។ ទូរសព្ទ LG G6, OnePlus 5, Oppo R9s និង iPhone 6 កំពុង​ប្រើប្រាស់​នូវ​ថ្ម LiPo ខាង​ក្នុង​ម៉ាស៊ីន។
៣.ថ្ម Nickel-Cadmium
ថ្ម​ប្រភេទ​នេះ​មាន​ចំណុច​អាក្រក់​ម្យ៉ាង គឺ​ផល​ប៉ះពាល់​នៃ​វដ្ដ​សាក​ថ្ម ខុស​ពី​ថ្ម​ ២ ប្រភេទ​ផ្សេង​ទៀត​ខាង​លើ។ ដោយ​ចង់​មាន​ន័យ​ថា​ អ្នក​ប្រើប្រាស់​ត្រូវ​សាក​ថ្ម​ឱ្យ​ពេញ ១០០ ភាគរយ ហើយ​សឹម​ដក​ទៅ​ប្រើប្រាស់ ដោយ​មិន​អាច​ធ្វើ​ការ​សាក​ត្រឹម ៨០ ភាគរយ ហើយ​ដក​ទៅ​ប្រើ យក​មក​សាក​បន្ត​ទៀត​នោះ​ទេ។ ធ្វើ​បែប​នេះ​វា​នឹង​ប៉ះពាល់​ដល់​ការ​ចងចាំ​នៃ​វដ្ដ​សាក ហើយ​គុណភាព​នឹង​ចុះ​អន់ថយ។
ពុំ​មាន​ការ​សម្គាល់​ច្បាស់លាស់​ពី​ម៉ូដែល​​ទូរសព្ទ​ដែល​បំពាក់​ថ្ម​នេះ​ឡើយ ប៉ុន្តែ​គ្រាន់​ដឹង​ថា​គេ​បំពាក់​លើ​ទូរសព្ទ​ស៊េរី​ចាស់ៗ ដែល​កាល​នោះ​បើ​យើង​ទុក​ទូរសព្ទ​ចោល មួយ​ថ្ងៃ​ស៊ី​យ៉ាង​ច្រើន​ត្រឹម​ ១ ភាគរយ​ប៉ុណ្ណឹង​ឯង។ វដ្ដ​នៃ​ការ​សាក​ថ្ម NiCad ត្រូវ​បាន​កំណត់​​ត្រឹម​តែ ៥០០ ដង​ប៉ុណ្ណោះ ដោយ​យើង​អាច​ដឹង​ថា​​ប្រើ​ត្រឹម ២ ឆ្នាំ​​ថ្ម​នោះ​គឺ​អស់​គុណភាព​ហើយ។
៤.ថ្ម Nickel Metal Hydride
ថ្ម NiMH មាន​រាង​និង​ទំហំ​ដូច​គ្នា​ទៅ​នឹង​ថ្ម NiCad ប៉ុន្តែ​វា​អាច​ផ្ទុក​ថាមពល​កាន់​បាន​យូរ​ជាង​ប្រមាណ ៣០​ ទៅ ៤០ ភាគរយ។ មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​គេ​និយម​ប្រើ​ច្រើន​បើ​ធៀប​នឹង​​ថ្ម NiCad។
យ៉ាងណាមិញ​ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​វ៉ុល​ក៏​អាច​កើត​មាន​ឡើង នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​បាន​សាក​បញ្ចូល​ដល់​ខ្ទង់​រយ​ដង បង្ក​ជា​បញ្ហា​ដល់​ជាតិ​គ្រីស្តាល់​​ផ្ទុក​ខាង​ក្នុង​ថ្ម​ឡើង​គគ្រើម។ ប៉ុន្តែ​វា​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បាន​ប្រើប្រាស់​ប៉ុណ្ណោះ ខណៈ​បើ​ទុក​ទូរសព្ទ​ចោល មិន​អាច​បង្ក​ជា​បញ្ហា​នេះ​បាន​ឡើយ។

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop