Toyota បញ្ចេញ​​រថយន្ត​អនាគត រួម​ទាំង​រថយន្ត​តាក់ស៊ី​ដ៏​ទំនើប​នៅ​ពិព័រណ៍​តូក្យូ

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​ជប៉ុន Toyota នឹង​នាំ​គម្រោង​អភិវឌ្ឍ​រថយន្ត​ពេល​អនាគត Toyota -i Concept យក​ទៅ​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ Tokyo Motor Show 2017។ ​​​ការ​បង្ហាញ​រថយន្តប្រភេទ Hybrid និង​រថយន្ត​អគ្គិសនី ​រួម​ទាំង​​ត្រកូល Lexus ស៊េរី​ថ្មី​មួួ​យ​ចំនួន។




តាម​ក្រុមហ៊ុន​ការងារ Sabay កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Tokyo បាន​រាយការណ៍​ថា Toyota ក៏​នឹង​បញ្ចេញ​រថយន្ត Taxi ដ៏​ទំនើប និង​រថយន្ត​​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​របស់ Toyota។


គោលគំនិត​របស់​ក្រុមហ៊ុន Toyota គឺ​ការ​ជំរុញ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​រថយន្តដែល​អាច​ឆ្លើយតប​តម្រូវការ​​របស់​អ្នកប្រើប្រាស់ និង​ដែល​មានភាព​ស្និទ្ធស្នាល​ចំពោះ​បរិស្ថាន។

កុំ​ភ្លេច​នៅ​ថ្ងៃ​ស្អែក​នេះ Sabay នឹង​រាយការណ៍​ព័ត៌មាន​ផ្ទាល់​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ Tokyo Motor Show 2017៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop