ការប្រកួតពានធំទី៣របស់អង់គ្លេសវគ្គ១៦ក្រុមឬជុំទី៤កាលពីយប់មិញ Manchester United ហាក់ឈានទៅវគ្គបន្តស្រួលជាងគេក្រោយយកឈ្នះ Swansea City ក្រៅដីដោយលទ្ធផល ២-០។ ដោយឡែក Arsenal ត្រូវប្រើពេល១២០នាទីដើម្បីផ្ដួល Norwich City ២-១ នៅម៉ោងបន្ថែម១៥នាទី២ដង។
រីឯ Manchester City វិញបានត្រឹមស្មើគ្នា០ ទល់នឹង០ ប៉ុណ្ណោះនៅ៩០នាទី និងវគ្គ១៥នាទី២ដង ប៉ុន្តែពួកគេបានយកឈ្នះ Wolverhampton ដោយការទាត់បាល់ពិន័យ១១ម៉ែត្រក្នុងលទ្ធផល ៤-១។ ក្រុមខ្លាំង២ទៀតមាន Chelsea និង Tottenham Hotspur ត្រូវប្រកួតនៅថ្ងៃនេះដើម្បីស្វែងរកកៅអីទៅវគ្គបន្ត៕
លទ្ធផលទាំងអស់នៅយប់មិញ
Post a Comment