អ្នកណាខ្លះដឹងថាidolរបស់អ្នក Neymar​ តាំងពី ២០០៩ មកបាន​កាត​លឿង និង​ក្រហម​ ប៉ុន្មាន​ហើយ?

ខណៈ Neymar ទើប​តែ​ទទួល​បាន​កាត​ក្រហម ក្នុង​ការ​ប្រកួត​ជាមួយ Marseille កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ 

អត្ថបទ​មួយ​នេះ​នឹង​លើក​ឡើង​ពី​ចំនួន​កាត​លឿង​ និង​ក្រហម ដែល​កីឡាករ​ប្រេស៊ីល​រូប​នេះ​ធ្លាប់​ទទួល​បាន​ តាំង​ពី​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ក្នុង​បាល់ទាត់​អាជីព​ក្នុង​ឆ្នាំ ២០០៩​ មក​ដល់​បច្ចុប្បន្ន​៖
  • ឆ្នាំ ២០០៩៖ កាត​លឿង​ ចំនួន ៨ ដង និង​កាត​ក្រហម​ចំនួន ០ដង។
  • ឆ្នាំ ២០១០៖ កាត​លឿង​ ចំនួន ២២ ដង និង​កាត​ក្រហម​ចំនួន ១​ដង។
  • ឆ្នាំ ២០១១៖ កាត​លឿង​ ចំនួន ២៥ ដង និង​កាត​ក្រហម​ចំនួន ២​ដង។
  • ឆ្នាំ ២០១២៖ កាត​លឿង​ ចំនួន ១៨ ដង និង​កាត​ក្រហម​ចំនួន ១​ដង។
  • ឆ្នាំ ២០១៣៖ កាត​លឿង​ចំនួន ៧ ដង និង​កាត​ក្រហម​ចំនួន ១​ដង។

1/រដូវ​កាល​ ២០១៣/២០១៤៖ កាត​លឿង​ ចំនួន ១១ ដង និង​កាត​ក្រហម​ចំនួន ០​ដង។
2/រដូវ​កាល ២០១៤/២០១៥៖ កាត​លឿង​ ចំនួន ១០ ដង និង​កាត​ក្រហម​ចំនួន ០​ដង។
3/រដូវ​កាល​ ២០១៥/២០១៦៖ កាត​លឿង​ ចំនួន ១៩ ដង និង​កាត​ក្រហម​ចំនួន ១​ដង។
4/រដូវ​កាល​ ២០១៦/២០១៧៖ កាត​លឿង​ ចំនួន ១៥ ដង និង​កាត​ក្រហម​ចំនួន ១​ដង។
5/រដូវ​កាល​ ២០១៧/២០១៨៖ កាត​លឿង​ ចំនួន ៣ ដង និង​កាត​ក្រហម​ចំនួន ១​ដង។


ខ្សែ​ប្រយុទ្ធ​វ័យ ២៥​ឆ្នាំ​រូប​នេះបាន​កាត​លឿង​ចំនួន ១៣៨ លើក និង​កាត​ក្រហម ៨​ដង​ហើយ​គិត​មក​ទល់​ពេល​នេះ។ ក្រោយ​បាន​បង្ហាញ​ខ្លួន​ផ្លូវ​ការ​របស់​ខ្លួន​ដំបូង​ឲ្យ​ក្លឹប​ប្រេស៊ីល Santos ក្នុង​ឆ្នាំ ២០០៩ ក៏​បាន​ចាក​ចេញ​​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​ឆ្នាំ ២០១៣។ នៅ Barca បាន​ ៤​ឆ្នាំ Neymar ក៏​បាន​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អ្នក​មាន PSG កាល​ពី​ដើម​ខែ​សីហា​ឆ្នាំ​នេះ ក្នុង​ឋានៈ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ដ៏​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់ទាត់៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop