តើក្រុមណាខ្លះទៅដែលឈ្នះ​ការ​ប្រកួត​ E-Sports ថ្នាក់​ជាតិ​​ប្រចាំ​តំបន់​ទី​៤?

ការ​ប្រកួត​តំបន់​ទី​៤​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​បាន​ស្វែង​រក​​​ឃើញ​​៣​ក្រុម​ដែល​ទទួល​បាន​កៅអី​​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ហើយ​គឺ​​វិញ្ញាសា​ AK2 ក្រុម​ V.Friend ចំណាត់​លេខ​១​ និង​ក្រុម​ Young Boys ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ខណៈ​វិញ្ញាសា​ Dota 2 បាន​ទៅ​ក្រុម​ Neverwin។
ក្រុម V-Friend ចំណាត់​ថ្នាក់​លេខ​១ លើ​វិញ្ញាសា AK2
ការ​ប្រកួត​នៅ​តំបន់​ទី​៤​​នេះ​មាន​​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ​ដែល​បាន​ប្រកួត​​កាល​ពី​​ថ្ងៃ​ទី​ ២១ ខែ​តុលា​ ឆ្នាំ​២០១៧​ដោយ​មាន​២​វិញ្ញាសា​គឺ​ AK 2 និង​ Dota2។ សម្រាប់​ការ​ប្រកួត​តំបន់​នេះ​ វិញ្ញាសា AK2 ​ក្រុម​លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ Sabay gold និង​ក្រុម​លេខ​២​ទទួល​បាន​៥០០$ + ២០,០០០ Sabay gold។ ចំពោះ​ វិញ្ញាសា Dota ​ក្រុម​លេខ​១​ទទួល​បាន ១០,០០០ Sabay gold។
ក្រុម​ Young Boy ចំណាត់​លេខ​២​ ​លើ​វិញ្ញាសា AK2
ក្រុម​ដែល​ទទួល​បាន​​ជ័យជំនះ​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បន្ទុក​លើ​ការ​ចំណាយ​ទាំង​អស់។
ក្រុម​ Neverwin ចំណាត់​ថ្នាក់​លេខ​១​​ លើ​វិញ្ញាសា Dota 2
ក្រុម​មាន​ឈ្មោះ​ជុំ​ផ្តាច់​ព្រ័ត្រ​ទាំង​អស់​ត្រូវ​ប្រជែង​គ្នា​យក​​រង្វាន់​ដូច​ខាង​ក្រោមសម្រាប់​ជើង​ឯក​ប្រចាំ​ប្រទេស : 
វិញ្ញាសា AK2 (Bomb Mode)
  • ជើង​ឯក​ទទួល​បាន​  ២០០០$ + ៤០,០០០ Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ ១០០០$+ ៤០,០០០ Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ ៤0,០០០​ Sabay gold
វិញ្ញាសា AK2 (Holy Region 2)
  • ជើង​ឯកទទួល​បាន​ ១០០០$+១០,០០០ Sabay Gold
  • ជើង​ឯក​រង​ទទួល​បាន ៥០០$+១០,០០០ Sabay gold
វិញ្ញាសា​ Dota 2 (Captain Mode)
  • ជើង​ឯក​ទទួល​បាន​ ១០០០$+១០,០០០ Sabay Gold
  • ជើង​ឯក​រង​ទទួល​បាន ៥០០$+១០,០០០ Sabay gold
កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕ ​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop