Barca ស៊ី​ Murcia ស្រួល​ៗ​នៅ​ជើង​ទី​មួយ​ពាន​ Copa del Rey

FC Barcelona បាន​យក​ឈ្នះ​ Real Murcia ៣-០ ក្នុង​ការ​ប្រកួត​ Copa del Rey ជុំ​ទី​បួន​ ជើង​ទី​មួយ​កាល​ពី​យប់​មិញ​។


ក្រុម​ការពារ​តំណែង​ជើង​ឯក​​បាន​​ប្រើ​កីឡាករ​ភាគ​ច្រើន​ជា​យុវជន​ហើយ​លេង​​ដោយ​គ្មាន​វត្តមាន​ Lionel Messi និង​ Luis Suarez ឡើយ​ខណៈ​កីឡាករ​មក​ពី​ឈុត​ធំ​ពីរ​រូប​មាន​ Gerard Pique និង​ Ivan Rakitic ដាក់​ឈ្មោះ​ឲ្យ​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ។​



យ៉ាង​ណា​ក៏​ដោយ​ក្រុម​លោក Valverde នៅ​តែ​អាច​រក​បាន​ជ័យ​ជម្នះ​ដូច​ការ​រំពឹង​ទុក​បន្ទាប់​ពី​យុវជន​ Jose Arnaiz តែត​បញ្ចូល​ទី​មួយ​គ្រាប់​នៅ​នាទី​៤៤, Deulofeu អតីត​កីឡាករ​ Everton អូស​ដាច់​ខ្សែ​ការពារ​ជា​ច្រើន​នាក់​ហើយ​ស៊ុត​គ្រាប់​ទី​ពីរ​នៅ​នាទី​៥២ និង​ចុងក្រោយ​យុវជន​ Arnáiz ទាត់​មួយ​ជើង​ពី​ចម្ងាយ​បញ្ចូល​ទី​គ្រាប់​ទី​បី​នៅ​នាទី​៥៦​៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop